Breaking News
Loading...
Saturday, November 9, 2013

ក្មេងស្រីវ័យ១៦ឆ្នាំត្រូវបានគេរំលោភបូក រហូតដល់សន្លប់


ក្មេងស្រីអនិតិជនម្នាក់ត្រូវបានជនល្មើសមួយក្រុមចាប់រំលោភ បូករហូតដល់សន្លប់បាត់ស្មារតី នេះបើយោងតាម របាយការណ៍ របស់ប៉ូលីស Nirgeria។ មន្ត្រីប៉ូលីសបានអោយដឹងថា ក្មេង ស្រីវ័យ១៦ឆ្នាំត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ និងកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយពីត្រូវជនល្មើលមិនស្គាល់ អត្តសញ្ញាណមួយក្រុមនាំគ្នាចាប់នាងរំលោភម្នាក់។ ហេតុការណ៍ រំលោភនេះបានកើតឡើងវេលាម៉ោង៨យប់ (ម៉ោងក្នុងតំបន់) ថ្ងៃច័ន្ទ កន្លងទៅនេះ ខណៈ ពេលដែល ក្មេងស្រីរងគ្រោះដើរត្រលប់មកពី ទិញឥវ៉ាន់នៅផ្សារទំនើប វិញ។ ក្មេងស្រីរងគ្រោះ រស់នៅក្នុងទីក្រុង Abeokuta រដ្ឋ Ogun ប្រទេស Nirgeria បានទៅផ្សារទំនើប ដើម្បីទិញ ឥវ៉ាន់ ហើយពេលត្រូវមកវិញនាងត្រូវបានជនល្មើសមួយក្រុមមានគ្នា ប្រមាណ៣ រឺ៤នាក់ចាប់ នាងចូលគៀនផ្លូវស្ងាត់ រួចធ្វើសកម្មភាពរំលោភម្នាក់ម្តងៗរហូតដល់នាងសន្លប់បាត់ស្មារតីតែ ម្តង។ ក្រោយមកនាងត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់នោះប្រទះសន្លប់តាមផ្លូវ ហើយក៏នាំនាង ទៅកាន់មន្ទីរពេទ្យ Federal Medical Centre ដោយនាងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពេលនេះ ក្រុមប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បី ស្វែងរកក្រុមជនល្មើសទាំងនោះ យកមកផ្តន្ទាទោស។

Khmer-note

Google-Photo

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved