Breaking News
Loading...
Saturday, November 9, 2013

បំបាត់​ក្លិន​មាត់ ដោយ​របៀប​ណា​?


​ខាងក្រោម​នេះ​ជា គន្លឹះ​មួយ​ចំនួន សំរាប់​ជួយ​ក្នុង​ការបំបាត់​ក្លិន​មាត់​របស់​អ្នក​៖

  • ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ ឱ្យបាន​ល្អ​។ សំអាត​មាត់ និង ធ្មេញ​រៀងរាល់ បន្ទាប់​ពី​កា​រញុំា​អាហារ​រួច ឬ យ៉ាងហោចណាស់ ឱ្យបាន​ពីរដង ក្នុង​មួយ​ថ្ងៃ​។​រៀង​រាល់​ពេល​សំអាត​ម្តងៗ គឺ​ឱ្យបាន​ពីរ​នាទី​។ ដុសធ្មេញ​ឱ្យបាន​ត្រឹមត្រូវ គឺ​ត្រូវ​សំអាត​អណ្តាត​ព្រមទាំង​ផ្ទៃ​ខាង​ក្នុងនៃ  ថ្ពាល់  ដើម្បី​យក​បាក់តេរី និង កំទេចកំទី​ម្ហូបអាហារ​ចេញ​។
  • ​ពេទ្យ​ធ្មេញ  ក៏​ផ្តល់​ជា​អនុសាសន៍​ឱ្យមាន​ការសំអាត អណ្តាត របស់​អ្នក​ជាមួយ​ជា​ឧបករណ៍ កោស​អណ្តាត ដើម្បី​កំចាត់​បាក់តេរី ដែល​មាន​នៅ​លើ អណ្តាត​របស់​អ្នក​។ ការ​ខ្ពុរមាត់​ជាមួយ ទឹក​បំបាត់​ក្លិន​មាត់​និង ការសំអាត​មាត់​ញឹកញាប់​ក៏​អាច ជួយ​បំបាត់​ក្លិន​មាត់ ជា​បណ្តោះអាសន្ន​បានដែរ​។​
  • ​ទំពារ​ស្ករ​កៅស៊ូ ពេលទំនេរ​។​ការ​ទំពា​រស្ករ​កៅស៊ូ  គឺ​អាច​ជួយ ជំរុញ​ឱ្យ​ចេញ​ទឹកមាត់​។ នេះ គឺ​វា​អាច​ជួយ​សំអាត​ធ្មេញ និង អញ្ចាញ​ធ្មេញ និង​ជួយ​ក្នុងការ ការពារ​មាត់​ស្ងួត​បាន​។​
  • ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំជក់​។ ត្រូវ​ទាត់​ចោល​ទម្លាប់​ឱ្យបាន​។​
  • ​ប្រើ ទឹក​ខ្ពុរមាត់​សំលាប់​បាក់តេរី​។ ខ្ពុរមាត់​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​ល្អ​សម្រាប់​ធ្មេញ និង អញ្ចាញ​ធ្មេញ និង​អាច​សម្លាប់ បាក់តេរី​អាក្រក់ និង​អាច​បំបាត់​ក្លិន​មាត់​របស់​អ្នក​បាន​៕
     
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved