Breaking News
Loading...
Wednesday, November 20, 2013

ក្មេងស្រី២នាក់ អត់លុយដើរលេង បុណ្យអុំទូក ជួលម៉ូតូគេ យកទៅបញ្ចាំ ត្រូវជាប់ជុច សមត្ថកិច្ច


កោះកុង ៖ ក្មេងស្រី២នាក់ ដោយអត់មានលុយដើរលេង បុណ្យអុំទូក បានទៅឆបោក ដើម្បីជួលម៉ូតគេថា ទៅដើរលេង នៅពេលរសៀល ថ្ងៃបុណ្យអុំទូក ដល់ពេលអត់មានលុយចាយ បានយកម៉ូតូទៅបញ្ចាំ ហើយព្យាយាមគេចខ្លួន តែត្រូវជាប់ជុច សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការខេត្ដទាំងថ្ងៃត្រង់ ។ 

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០ និង៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ខាងជើងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។ ហើយម៉ូតូដែលក្មេងស្រីយកទៅបញ្ចាំ ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ សួន រ៉ា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ចំណែកក្មេងស្រីទាំង២នាក់ ដែលឆបោក ម៉ូតូគេ យកទៅបញ្ចាំ នោះ មានឈ្មោះ ធារី ភេទស្រី អាយុ ១៦ឆ្នាំ គ្មានទីលំនៅពិតប្រាកដ និងទី២ ឈ្មោះ សុខ ស្រីជា ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះ ជាម្ចាស់ម៉ូតូបាននិយាយថា ក្មេងស្រីដែលមកជួលម៉ូតូគាត់មានឈ្មោះ ធារី បានជួលម៉ូតូគាត់ ជិះទៅដើរលេងនៅថ្ងៃទី១៧ ខែវិច្ឆិកា វេលាម៉ោង ៤និង២០នាទីរសៀល ដើម្បីទៅ ដើរលេងបុណ្យថ្ងៃអុំទូក រយៈពេល២ម៉ោង ដល់ពេលម៉ោងកំណត់ ស្រាប់តែពុំឃើញឈ្មោះខាងលើ យក ម៉ូតូឱ្យគាត់ គាត់នៅរង់ចាំរហូតដល់យប់ជ្រៅមិនឃើញទៀត គាត់ក៏ចាប់ផ្ដើម ដើររកមិនឃើញសោះ គាត់ បានដាក់ពាក្យបណ្ដឺង ទៅសមត្ថកិច្ចតាំងពីថ្ងៃនោះមករហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា វេលាម៉ោង ១ និង៣០ នាទីទើបឃើញឈ្មោះ ធារី ដើរនៅផ្សារ ទើបគាត់ទូរស័ព្ទទៅសមត្ថកិច្ចមកចាប់ខ្លួនបានម្នាក់។

លោកវរសេនីយ៍ទោ ឡាយ ម៉េងឡាំង នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការនគរបាល ខេត្ដ បានមានប្រសាសន៍ថា ក្មេងស្រីទាំង២នាក់នេះ បើតាមការសាកសួររបស់លោក ពួកគេគ្មានផ្ទះរស់ នៅពិតប្រាកដទេ គឺរស់នៅជាមួយគេ ដល់ពេលអត់លុយចាយ ក៏បែកគំនិតធ្វើដូច្នេះ ។

លោកបានបន្ដថា ក្មេងស្រីទាំ២នាក់បានសារភាពថា ពួកគេបានជួលម៉ូតូស្កុបពី ពីម្ចាស់ឈ្មោះ សួន រ៉ា ពិត ប្រាកដមែន ដើម្បីទៅដើលេង ពេលនោះពួកគេបានយកទៅបញ្ចាំផ្ទះគង់ស៊ីមួយកន្លែង ដែលមានឈ្មោះ ពីន ពិន ជាផ្ទះទទួលបញ្ចាំចលនទ្រព្យ ដែលមានទីតាំង នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកក៏បានចាត់កម្លាំងភ្លាម ចាប់បានម្នាក់ ហើយ សួរនាំទៅ ទើបចាប់បាន ម្នាក់ទៀត ភ្លាមៗ ពេលសួរនាំទៅ ទាំង២នាក់ បានប្រាប់ពីកន្លែងដាក់បញ្ចាំ រួច លោកបានដឹកនាំ កម្លាំងទៅយកម៉ូតូនោះ មកឱ្យ ម្ចាស់ដើមវិញ ។ហើយការយកម៉ូតូនេះ ទៅបញ្ចាំ គឺពួកគេទទួលបាន ប្រាក់ចំនួន ៣៥០ដុល្លារ ហើយគេដកថ្លៃការ ៥២ដុល្លារ ៥កាក់ នៅសល់លុយ ២៩៧,៥កាក់ ដើម្បីចែកគ្នា ។

លោកបានបញ្ជាក់ថា ចំពោះករណីខាងលើនេះ លោកបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ដ ។ ប្រជាពលរដ្ឋ ជាច្រើននាក់ បាននិយាយថា ចំពោះកន្លែងដាក់បញ្ចាំចលនទ្រព្យនីមួយៗមិនគួរយក តែរបស់ដែលមានលិខិតស្នាមត្រឹមត្រូវ មិនត្រូវយករបស់របរ ដែលគ្មានលិខិតដែលត្រឹមត្រូវនោះទេ ហើយ ត្រូវរាយការណ៍ជូនសមត្ថកិច្ចផង នេះដើម្បីការពារពួកក្រុមលួច ឬប្លន់ដែលយកមកបញ្ចាំ ហើយសមត្ថកិច្ច គួរតែត្រួតពិនិត្យឱ្យបានល្អចំពោះផ្ទះអស់នេះ ៕   











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved