Breaking News
Loading...
Wednesday, November 20, 2013

ក្មេងប្រុសម្នាក់ ក្នុងចំណោម៦នាក់ ចុះងូតទឺកអូរ ធ្លាក់ចូលកន្លែង ជ្រៅលង់ទឹក ស្លាប់


ខេត្តបន្ទាយមានជ័យ៖  កុមារ៉ាវ័យ១១ឆ្នាំម្នាក់ រួមជាមួយ មិត្តភក្តិ៦នាក់ ផ្សេងទៀត បាននៃគ្នា ចុះងងូត ទឹកអូរលេង មួយសន្ទុះ ក្រោយមកបានលង់ទឹកស្លាប់ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៣ វេលា ម៉ោង៦និង៥០នាទី នៅក្រោមស្ពានមិត្តភាព កម្ពុជាថៃ នៃច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ។

លោក សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា កុមារ៉ារង គ្រោះ មានឈ្មោះ ប្រាក់ ពិសី ភេទប្រុស អាយុ១១ឆ្នាំ រស់នៅក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន ជ័យ។

លោក សៅ ប៊ុន បានបន្តថា មុនពេលកើតហេតុមានក្មេងតូចៗ6នាក់បានទៅងូតទឺកលេង នៅ ក្រោម ស្ពានមិត្តភាពកម្ពុជា ថៃ នៃច្រកតំបន់ម៉ាឡៃ អស់រយះពេលមួយស្របក់ធំស្រាប់តែមានសម្លេង ស្រែក ឲ្យជួយ ព្រោះមានក្មេងលង់ទឹក ដោយកន្លែងនោះមានទឹកហូរខ្លាំង បានគួចលិចក្មេងប្រុសរង់ គ្រោះទៅ បាត់មិនអាចជួយសង្រ្គោះបាន លុះពេលរកឃើញក្មេងប្រុស បានដាច់ខ្យល់ស្លាប់បាត់ទៅ ហើយ ។

បច្ចុប្បន្នត្រូវបាន ឪពុកម្តាយ និងសាច់ញាតិរៀបចំ ធ្វើបុណ្យ តាមប្រពៃណី ក្រោយពីសមត្ថកិច្ច ត្រួតពិនិត្យ រកឃើញថា ក្មេងប្រុស រងគ្រោះពិតជាបានស្លាប់ ដោយសារលង់ទឹកប្រាកដមែន ពុំមានស្លាក ស្នាមអ្វីជាប់ពាក់ពន្ធអំពើ ឃាតកម្ម ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved