Breaking News
Loading...
Wednesday, November 20, 2013

ចោរប្រដាប់​អាវុធ​៣នាក់​ភ្ជង់​ប្លន់​អាជីវករ​លក់​មាសប្តូរ​ប្រាក់​ នៅ​ផ្សារ​បរកែវ យក​ទ្រព្យ​សម្បត្តិ​អស់សន្ឋឹក​សន្ឋាប់


ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍ពីអ្នក ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា ក្រុមចោរ៣នាក់ប្រដាប់ដោយកាំភ្លើង ២ដើមបានចូលធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស ប្តូរប្រាក់ម្នាក់ នៅផ្សារបរកែវ ខណៈកំពុងរៀបចំគ្រឿង អលង្ការដាក់ក្នុងស្បោងត្រឡប់ទៅផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង១៥នាទីរសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ។

ក្នុងហេតុការណ៍នេះដែរ ក្រុមចោរបានយកម៉ូតូជនរងគ្រោះមួយ គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ជិះគេចខ្លួនដោយសុវត្ថិភាព ។ អាជីវករខាងលើត្រូវបានគេស្គាល់ឈ្មោះ សាន វ៉ាន់ដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។

ទោះបីបែបណា គេមិនទាន់ដឹងពីចំនួន ទ្រព្យសម្បត្តិដែលបាត់បង់នៅឡើយ ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved