Breaking News
Loading...
Saturday, November 2, 2013

​តើ​គួរ​ហាត់ប្រាណ​ទេ បើ​ខ្ញុំ​កំពុង​អស់កម្លាំង​?


​អ្នកឯកទេស​បាន​ណែនាំ​អោយ​មនុស្ស​វ័យ​ជំទង់​ដែលមាន​សុខភាព​ល្អ ធ្វើ​លំ​ហាត់ប្រាណ​ពី​កម្រិត​មធ្យម ទៅ​ខ្លាំង​អោយបាន​យ៉ាងហោច​ណាស់​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។ មនុស្ស​វ័យ​ជំទង់​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូច​ជា​ជំងឺ​បេះដូង​ជាដើម​, គួរតែ​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​មើល​ថា​តើ​លំ​ហាត់ប្រាណ​ចំពោះ​គាត់​គឺ​សាក​សម​ឬ​យ៉ាងណា​។​

​ប្រសិនបើ​លំ​ហាត់ប្រាណ​បន្សល់​អោយ​អ្នក​នៅ​ភាព​អស់កម្លាំង​, វា​ជា​រឿង​ល្អ​ក្នុងការ​សម្រាក​មួយ​ថ្ងៃ​សិន​។ ជា​ការពិត​, ការចំនាយ​ពេល​ឈប់​សម្រាក គឺជា​តម្រូវការ​មួយ​សម្រាប់​ប្រភេទ​មួយ​ចំនួន​នៃ​លំ​ហាត់ប្រាណ ដូចជា​ការលើក​ដុំ​ដែក​ជាដើម​។ វា​ជួយ​អោយ​ខ្លួន​ជួសជុល​ខ្លួន​វា និង​ការពារ​វាពី​គ្រោះថ្នាក់​។ ការ​អស់កម្លាំង ឬ​ការឈឺ​សាច់ដុំ គឺជា​មធ្យោបាយ​ដែល​ខ្លួន​របស់​អ្នក​កំពុងតែ​ប្រាប់​អ្នក​ថា វា​ត្រូវការ​សម្រាក​។ ប្រសិនបើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ពីរ ឬ​បី​ថ្ងៃនោះ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved