Breaking News
Loading...
Saturday, November 2, 2013

កម្រិត​អរ​ម៉ូ​ន​អាច​ជួយ​ទស្សន៍ទាយ​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​


​អ្នកស្រាវជ្រាវ​ដែល​មក​ពី​សាលា Harvard បាន​ធ្វើ​សេចក្តីរាយការណ៍​ថា គ្រូពេទ្យ​អាច​ទស្សន៍ទាយ​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​របស់​ស្ត្រី​យ៉ាង​ប្រសើរ​ដោយ​មើល​ពី​កម្រិត​នៃ​អរ​ម៉ូ​ន​សំខាន់​។​

​អ្នកឯកទេស​មួយរូប​បាន​និយាយថា តេស្ត​មួយ​អាច​មាន​ប្រយោជន៍​។​

​វេជ្ជបណ្ឌិត ម៊ី​រ៉ា បា​ហ្គី​នៀ (Myra Barginear) ជា​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺមហារីក​សុដន់​បាន​និយាយថា ផ្នែក​ដ៏​ធំ​មួយ​នៃ​ការអនុវត្ត​របស់​ខ្ញុំ​ពាក់ព័ន្ធ​នឹង​ការផ្តល់​ដំបូន្មាន និង​ផ្តល់​ជា​ការយល់ដឹង​ដល់​ស្ត្រី​លើ​ហានិភ័យ​របស់​ពួកគេ​ដែល​នឹង​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​សុដន់​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ប្រសិនបើ​ការស្រាវជ្រាវ​ត្រូវ​បាន​ពិនិត្យ និង​ត្រូវ​បាន​បញ្ជាក់​, តេស្ត​ឈាម​សាមញ្ញ​ដើម្បី​វាយតម្លៃ​លើ​អរ​ម៉ូ​ន នឹង​មាន​ប្រយោជន៍​ខ្លាំង ដែល​បន្ថែម​ទៅលើ​ឧបករណ៍​ដើម្បី​វាយតម្លៃ​លើ​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​សុដន់​របស់​ស្ត្រី​នោះ​។​

​ដោយយោង​តាម​អ្នកស្រាវជ្រាវ​, ការតាមដាន​កម្រិត​អរ​ម៉ូ​ន​អាច​ត្រូវ​បាន​បន្ថែម​ទៅ​លើ​ការ​សម្គាល់​ជា​ប្រចាំ​ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​អ្នកឯកទេស រួម​មាន​ចំនួន​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី និង​នៅពេល​ដែល​ស្ត្រី​បាន​ចាប់ផ្តើម​មាន​វដ្ត​រដូវ​។​

​សេ​លៃ ធូរូ​ហ្គ័​រ (Shelley Tworoger) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard បាន​ពន្យល់ថា ស្ត្រី​ក្រោយ​អស់​រដូវ​ដែល​មាន​កម្រិត​ខ្ពស់​នៃ​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​, អង់ដ្រូសែន និង​ប្រូឡាក់ទី​ន​នោះ មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​សុដន់​ជាង​ស្ត្រី​ដែល​មាន​កម្រិត​អរ​ម៉ូ​ន​ទាំងនេះ​ទាប​។​

​គាត់​បាន​និយាយថា ទោះជា​យ៉ាងណា​ក៏ដោយ​, ចំនុច​នេះ​, មិន​មាន​អរ​ម៉ូ​ន​ត្រូវ​បាន​រាប់បញ្ចូល​ទៅក្នុង​គំរូ​នៃ​ការព្យាករណ៍​នៃ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​បាន​នោះទេ​។ ធូរូ​ហ្គ័​របា​ននិយាយថា ទោះជា​យ៉ាងណា​ក៏ដោយ​, ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា បន្ថែម​ទៅ​ក្នុង​កម្រិត​នៃ​អរ​ម៉ូ​ន​បី អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​, តេស្តូ​ស្តេ​រ៉ូន និង​ប្រូឡាក់ទី​ន អាច​ផ្តល់​នូវ​ភាពប្រសើរ​ឡើង​ដ៏​ធំ​បំផុត​ចំពោះ​ការព្យាករណ៍​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។​

​នៅ​ក្នុង​ការស្រាវជ្រាវ​ថ្មី​នេះ​, ក្រុម​របស់​គាត់​បាន​វិភាគ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​លើ​ក្រុម​ស្ត្រី​ក្រោយ​អស់​រដូវ​ចំនួន​៤៧៣​នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ដែល​ត្រូវ​បាន​រាលដាល ក៏​ដូចនឹង​ស្ត្រី​៧៧០​នាក់​ផ្សេង​ទៀត​មិនមាន​ជំងឺ​នេះ​នោះ​ទេ​។​

​អ្នកស្រាវជ្រាវ​បាន​សរុប​ថា ដោយ​រាប់បញ្ចូល​វត្តមាន​នៃ​កម្រិត​ខ្ពស់​នៃ​អរ​ម៉ូ​ន​សំខាន់ៗ បាន​ជម្រុញ​អោយ​មាន​ភាពត្រឹមត្រូវ​នៃ​ការ​ទស្សន៍ទាយ​លើ​ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​សុដន់​ដែល​ត្រូវ​បាន​រាលដាល​។​

​ដោយយោង​តាម​បា​ហ្គី​នៀ​, ការស្រាវជ្រាវ​នេះ​មិន​ធ្វើអោយ​ភ្ញាក់ផ្អើល​នោះ​ទេ ជា​ពិសេស​ចាប់តាំងពី​ការព្យាបាល​នៃ​ប្រភេទ​មួយ​ចំនួន​នៃ​ជំងឺមហារីក​សុដន់​ពឹង​លើ​ការថយចុះ​កម្រិត​អរ​ម៉ូ​ន​ដូចជា អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​ជា​ដើម​។​

​គាត់​បាន​បន្ថែមថា ការវាយតម្លៃ​អរ​ម៉ូ​ន​ទាំងនេះ​ដើម្បី​ជួយ​ព្យាករណ៍​ហានិផ័យ​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​ក្រោយ​អស់​រដូវ​ទាំងនេះ គឺ​មាន​តម្លៃ​បំផុត ខណៈពេលដែល លើសពី​២/៣​នៃ​ជំងឺមហារីក​សុដន់​បាន​កើតមាន​ឡើង​លើ​ស្ត្រី​ក្រោយ​អស់​រដូវ​។​

​វេជ្ជបណ្ឌិត ស្តេ​ហ្វា​នី បឺ​នីក (Stephanie Bernik) ជា​ប្រធាន​ផ្នែក​នៃ​ជំងឺ​វះកាត់​មហារីក​នៅ​មន្ទីរពេទ្យ Lenox Hill បាន​និយាយថា ខណៈពេល​ដែល​ការស្រាវជ្រាវ​កំពុងតែ​ផ្តល់​នូវ​ក្តីសង្ឃឹម​, ការស្រាវជ្រាវ​បន្ថែម​ចាំបាច់​ធ្វើ​អោយ​ហើយ​មុន​នឹង​កម្រិត​នៃ​អរ​ម៉ូ​ន​ដែល​មាន​ក្នុង​ឈាម នឹង​ត្រូវបាន​គេ​រាប់បញ្ចូល​នៅ​ក្នុង​ការវាយតម្លៃ​ជាប្រចាំ​នៃ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​នោះ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved