Breaking News
Loading...
Saturday, November 2, 2013

មនុស្ស​ស្រី​​សម័យ​ថ្មី​.. (​មានវីដេអូ)


ពិភពលោក​បាន​ប្រែ​ប្រួល​ ធ្វើ​ឲ្យ​ចិត្ត​គំនិត​ ទម្លាប់រស់​នៅ និង​ទំនោរ​សង្គម​របស់​មនុស្ស​ប្រែ​ប្រួ​ល​ទៅ​តាម​ដែរ តែ​ផល​ប៉ះពាល់ជាច្រើន​បាន​កើត​មាន​ឡើង​ដោយ​ការ​ប្រែប្រួ​ល​ទាំងនេះ។

ភាពយន្ត​រឿង «Girls 2010» ដែលគេហទំព័រយើងខ្ញុំ​ដាក់ចំណង​ជើង​ជំនួសថា «មនុស្សស្រី​សម័យ​ថ្មី» នេះ​និងរៀបរាប់ពីជិវិត​របស់​មនុស្ស​ស្រី​ ជាពិសេស​ក្រុម​យុវតី​សម័យ​ថ្មី​នេះ​។ រឿង​នេះ​បានបង្ហាញ​ពី​ទំនោរ​សង្គម​ថ្មី បើទោះជាវា​មិនមែន​ជា​ទំនោរ​ថ្មី​សម្រាប់​កម្ពុជា តែវាជាមេរៀន​មួយ​សម្រាប់​ពិចារណា​ផងដែរ។

ក្រុម​​យុវតី​ប៉ុន្មាន​នាក់ ដែល​មានទំនោរ​ចង់បាន​ភាព​ហ៊ឺ​ហារ បាន​ចំណាយ​ពេលវេលារបស់ពួកនាង​ដើម្បីធ្វើ​ទំនាក់ទំនង​ក្នុង​សង្គម។ អ្នកខ្លះ​ប្រើប្រាស់​ការ​ឡូយឆាយ​ដើម្បី​ទាក់ទង​ តែ​អ្នកខ្លះ​ទៀត​បានប្រើប្រាស់​ប្រព័ន្ធអិនធើណិត ដើម្បី​ទាក់ទង.. មានរឿងរ៉ាវ​ជាច្រើន បាន​កើត​ឡើង​ក្នុង​កំឡុង​ពេល នៃការលេង​ល្បែង​របស់​ពួក​គេ.. សូមទស្សនា​ដើម្បីស្វែង​យល់.។

ជាការពិត ត្បិតតែក្នុងរឿង​មាន​ដាក់បញ្ចូល​ដោយ​ឈុតឆាកស្រើបស្រាល​មួយ​ចំនួន តែ​វាគ្រាន់តែជាសិល្បៈ​តែប៉ុណ្ណោះ អ្វីដែល​សំខាន់​នៅ​ក្នុង​នេះ​គឺ​តើ​អ្នក​គួរ​ប្រើប្រាស់ជិវិត​របស់​បែបណា​ដែរ ក្នុងសម័យ​ទំនើប​នេះ..?

មនុស្ស​គួរ​តែ​អាណិត​​ស្រលាញ់គ្រប់​គ្នា តែ​គួរ​ទុកចិត្ត​មនុស្ស​ខ្លះ​ៗ​បាន​ហើយ... នេះជា​គោល​គំនិត​របស់សាច់រឿង...៖

7645girl2010.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved