សុដន់មូលក្លំរបស់ស្ត្រី មានរំញោចដាស់អារម្មណ៍ស្រៀវស្រើប
រាជធានីភ្នំពេញ ៖ ហេតុអ្វីបានជាបុរសៗ ចូលចិត្តសម្លក់សម្លឹង មើលដើមទ្រូងស្ត្រី ឲ្យតែមានឱកាស ? ជាការពិតណាស់ មនុស្សភាគច្រើនបានគិតថា នេះគឺជាធម្មជាតិដែលជា សារជាតិធម្មតារបស់មនុស្សប្រុសទៅហើយ ប៉ុន្តែអ្វីដែលជាការពិតនោះ យើងទាំងអស់គ្នា នៅតែមានមន្ទិលសង្ស័យដដែល។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏មិនហ៊ានអះអាង មួយរយភាគរយ អំពីការយល់ឃើញបែបនេះដែរ។
ជាញឹកញយក្រុមអ្នកតាមដាន បញ្ហាសង្គមបានត្រឹមតែបង្ហាញ ពីកត្តាមួយចំនួន ដែលពួកគេជឿថា ជាមូលហេតុដែលបណ្តាលឲ្យបុរស ចូលចិត្តដើមទ្រូងស្ត្រី។ លោកស្រី Larry Young សាស្ត្រាចារ្យផ្នែកព្យាបាលជំងឺផ្លូវចិត្ត នៅសាកលវិទ្យាល័យអ៊ីមូរី បានឲ្យដឹងថា ការវិវឌ្ឍន៍របស់មនុស្ស មានការផ្សាភ្ជាប់ទៅខួរក្បាល តាំងពីពេលចាប់កំណើតមកម្ល៉េះ។ នៅពេលដែលម្តាយបំបៅដោះកូន ចរន្តខួរក្បាលរបស់ទារក បាននឹងកំពុងវិវឌ្ឍ ហើយក៏ពង្រឹងនូវ ភាពស្អិតល្មួតរវាងម្តាយនិងកូន។
មិនតែប៉ុណ្ណោះ វាក៏បានបង្កើននូវចំណូលចិត្ត របស់ទារកចំពោះ ការបំបៅដោះ របស់ម្តាយផងដែរ។ ក្រៅពីការលើកឡើងនេះ ការសិក្សាជាច្រើនទៀត បានរកឃើញថា នៅផ្នែកខាងចុងសុដន់ របស់ស្ត្រីមានរំញោចម្យ៉ាង ដែលផ្សាភ្ជាប់នឹងអារម្មណ៍ផ្លូវភេទ ហើយរំញោចនោះ គឺអាចរត់ទៅដល់ប្រព័ន្ធកោសិកាខួរក្បាល ដែលបញ្ជាលើអារម្មណ៍ផ្លូវភេទស្រី្ត ។ នៅពេលដែលមានការប៉ះពាល់ ឬមានការស្ទាបអង្អែលជាដើម។ មិនខុសគ្នាប៉ុន្មានឡើយ នៅពេលបំបៅដោះកូន វាក៏អាចជំរុញឲ្យមាន រំញោចបែបនេះ កើតឡើងផងដែរ។
ចំណែកបុរសៗវិញ ពួកគាត់ក៏មានរំញោចផ្លូវភេទ ស្រដៀងនឹងស្ត្រីនេះដែរ ពេលដែលគាត់ប៉ះ ទៅលើនៅបរិវេណចុងសុដន់របស់ស្ត្រី។ ហេតុដូចនេះហើយ ទើបបានជាវាធ្វើឲ្យ បុរសមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះដើមទ្រូងនារី ។ ជាមួយគ្នានេះដែរ លោកស្រី Larry Young ក៏បានពន្យល់អំពីពាក្យ ចំណាប់អារម្មណ៍ លើដើមទ្រូង នេះផងដែរថា គឺជាការរំញោចរបស់ កោសិការខួរក្បាល ដែលកើតឡើងនៅពេលដែលបុរស ឈានដល់វ័យពេញកំលោះ ឬពេញវ័យក្នុងការរួមភេទ ហើយការវិវឌ្ឍន៍នៃវ័យនេះ ទាក់ទាញឲ្យបុរស មានអារម្មណ៍ផ្លូវភេទ បន្ទាប់ឃើញដើមទ្រូងរបស់ស្ត្រី៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment