Breaking News
Loading...
Saturday, November 2, 2013

រលាក​ថ្លើម​ប្រភេទ​សេ អាច​ចម្លង​តាម​ចំណី​អារ​ហារ​ដែររឺទេ​?


ជំងឺ​រលាក​ថ្លើម គឺជា ការ​រលាក​នៃ​កោសិការ​ថ្លើម ដែល​បង្ករ​ឡើង​ដោយ​កត្តា​ជាច្រើន ដូចជា  ជាតិ​អាល់កុល រឺ​ដោយសារព​ពួក​មេរោគ​។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ បង្ករ​ឡើង​ដោយ វីរុស​អេ​ប៉ាទី​តសេ (Hepatitis C Virus)​ដែល​មេរោគ​នេះ​មិន​អាច​ការពារ​ដោយ ប្រព័ន្ធ​ភាព​សុំា​របស់​យើង​បានឡើយ​។​

ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ អាច​ចម្លង​បាន​តាម​ឈាម​តាមរយៈ​ការប្រើ​ម្ចុល ឬ​ស៊ី​រុំាង​រួមគ្នា តាម​ស្បែក​ដែល​មាន​របួស ការបញ្ចូល​ឈាម ការ​សាក់ ការ​រួមភេទ និង​ការចម្លង​ពី​ម្តាយ​ទៅ​កូន​។ ទោះជា​យ៉ាងណា​ក៏ដោយ​ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ស្ត្រី​អាច​បំបៅ​ដោះ​កូន​បាន​តាម​ធម្មតា​។ ចំពោះ​ការចម្លង​តាម​លក្ខណៈ​គ្រួសារ គឺ​កំរ​នឹង​កើតមាន​ណាស់ (​ដោយ​គ្រាន់តែ​ការប៉ះពាល់​គ្នា រស់នៅ​ជាមួយគ្នា រឺ​ញ៉ាំ​អារ​ហារ​ជាមួយគ្នា​នោះ​)​។​

អ្វី​ដែល​គ្រោះថ្នាក់​បំផុត​គឺ​វីរុស​នៅតែ​បន្ត​កើន​ឡើង​ក្នុង​ឈាម​។ វា​កើត​ឡើង​អំឡុង​ពេល​ការ​រលាក    ភ្លាមៗ ឬ​ប្រសិនបើ​ប្រព័ន្ធ​ភាព​សុំា​យើង​ចុះខ្សោយ​។ ឩ​ទាហរណ៍ៈ នៅពេលដែល​មនុស្ស​ម្នាក់​មាន​ទាំង​ជំងឺអេដស៍ និង​ជំងឺ​រលាក​ថ្លើម​នោះ ប្រព័ន្ធ​ភាព​សុំា​របស់​គាត់​មិន​អាច​អភិវឌ្ឍ​ដើម្បី​ប្រឆាំង​ជាមួយ​វីរុស​រលាក​ថ្លើម​បានទេ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved