នាទី​ ៥០ កែវ​ សុខង៉ន ​ស៊ុត​​ឲ្យ​កម្ពុជា​តាម​ស្មើ​​ ​ក្រោយ​ ម៉ាឡេស៊ី នាំ​មុខ​​​នាទី​ទី​ ៤៨។​ ដល់​នា​ទី​ទី​​៧៨​ ​​​ក្រុម​ម៉ាឡេស៊ី​ នាំ​មុខ​ ២-១។ ទោះ​យ៉ាង​ណា​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ ចាន់ វឌ្ឍនាការ​​ អូស​បាល់ទាត់​ស៊ុត​តាម​ស្មើ​ ២-២​ នៅ​​​នា​ទី​ទី​ ៩០+៤។ លទ្ធផល​​នេះ​​​បាន​ធ្វើ​ឲ្យ​កម្ពុជា​នៅ​មាន​ទឹក​មាត់​លេប។

​ចំណែក​តង់​ទី​១​បាន​ត្រឹម​ស្មើ​ ០-០​ ​ដោយ​ក្នុង​នោះ​​ កែវ សុខង៉ន​ មាន​ឱកាស​ច្បាស់​ពីរ​ដង​ ខណៈ​ ស៊ូ យ៉ាទី​ សង្គ្រោះ​បាល់​ឲ្យ​កម្ពុជា​រហូត​ដល់​ប្រាំ​ដង​ក្នុង​តង់​នេះ។ ​​​នៅ​ថ្ងៃ​ទី​ ​៦​ វិច្ឆិកា​ កម្ពុជា​ត្រូវ​ជួប​ ឡាវ​នៅ​វេលា​ម៉ោង​ដដែល។

U22 មីយ៉ាន់ម៉ា​ ឈ្នះ  U23 វៀតណាម  ១-០ ក្នុង​ការ​ប្រកួត​បើក​ឆាក។