Breaking News
Loading...
Monday, November 11, 2013

ជំងឺ​មិន​ដកដង្ហើម​ម្តងៗ​ពេល​គេង​លក់​ជា​ប្រភព​នៃ​បញ្ហា​សុខភាព ដទៃទៀត​


​ជំងឺ​មិន​ដកដង្ហើម​ម្តងៗ​ពេល​គេង​លក់​(Sleep Apnea) គឺជា​បញ្ហា​ដំណេក​មួយ​ដ៏​ធ្ងន់ធ្ងរ កើតឡើង​នៅ​ពេល​ដែល​ការដកដង្ហើម​របស់​ម​នុស្ស​ត្រូវបាន​ផ្ដាច់​ក្នុងអំឡុងពេល​គេង​លក់ ។


​មនុស្ស​ដែល​មាន​ជំងឺ​មិន​ដកដង្ហើម​ម្តងៗ​ពេល​គេង​លក់​(Sleep Apnea) ដែល​គ្មាន​ការព្យាបាល ការឈប់​ដកដង្ហើម​អាច​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ក្នុងកំឡុងពេល​គេង ពេល​ខ្លះ​អាច​រយ ដង​។ នេះ​មានន័យ​ថា ខួរក្បាល និង​រាងកាយ​ប្រហែលជា​មិន​អាច​ទទួលបាន​អុកស៊ីសែន​ន​បាន គ្រប់គ្រាន់​ឡើយ​។​
​ជំងឺ​នេះ​ចែកចេញ​ជា​ពីរ​ប្រភេទ​គឺ​:

  1. មូលហេតុ​ដោយ​ការស្ទះ​ផ្លូវដង្ហើម ( OSA ) : កើត​ញឹកញាប់​ជាងគេ​ក្នុង​ចំនោម​ទាំង​ពីរ​ប្រភេទ នៃ​ជំងឺ​នេះ វា​ត្រូវ​បាន​បង្កឡើង​ដោយ​ការស្ទះ​នៃ​ផ្លូវដង្ហើម ជាធម្មតា​នៅពេល​ដែល​ជាលិកា​ទន់ៗ នៅ​ពី​ខាងក្រោយ​បំពង់ក ធ្លាក់​ចុះ​ក្នុង​អំឡុងពេល​គេង​។​
  2. មូលហេតុ​ទាកទង​នឹង​ការបញ្ជា​ក្នុង​ការដកដង្ហើម​: មិន​ដូចជា OSA ទេ ផ្លូវដង្ហើម​មិន​ត្រូវបាន ស្ទះ​ឡើយ​ប៉ុន្តែ​ខួរក្បាល​បរាជ័យ​ក្នុង​ការ​អោយ​សញ្ញា​មក​សាច់ដុំ​ដើម្បី​ធ្វើ​ការដកដង្ហើម​ដោយសារតែ​ការ​អស្ថេរភាព​នៅ​ក្នុង​មជ្ឈមណ្ឌល​បញ្ជា​ដំនក​ដង្ហើម ។​

​    ​
​តើ​ខ្ញុំ​មាន​ហានិភ័យ​សម្រាប់​ជំងឺ​មិន​ដកដង្ហើម​ម្តងៗ​ពេល​គេង​លក់​(Sleep Apnea)​ដែរឬទេ​?

​ជំងឺ​មិន​ដកដង្ហើម​ម្តងៗ​ពេល​គេង​លក់​(Sleep Apnea) អាច​ប៉ះពាល់​ដល់​នរណាម្នាក់​ក៏បាន នៅ​អាយុ​ណា​មួយ​សូម្បី​តែ​កុមារ​ក៏ដោយ​។ កត្តា​ហានិភ័យ​សម្រាប់​ជំងឺ​មិន​ដកដង្ហើម​ម្តងៗ ពេល​គេង​លក់​(Sleep Apnea) រួមមាន​:
•​    ​មនុស្ស​ភេទ​ប្រុស​
•​    ​មនុស្ស​លើស​ទម្ងន់​
•​    ​មនុស្ស​មាន​អាយុ​លើសពី ៤០​ឆ្នាំ​មាន​ទំហំ ក​ធំ​(១៧ inches ឬ​ធំ​ជាង​នេះ​លើ​បុរស​និង  ១៦inches ឬ​ធំ​ជាង​នេះ​លើ​ស្ត្រី )
•​    ​មនុស្ស​មាន​អាមីដាល (tonsils) ធំ  អណ្តាត​ធំ ឬ ឆ្អឹងថ្គាម​តូច​
•​    ​មាន​ប្រវត្តិ​គ្រួសារ​ដែល​មាន​ជំងឺ​នេះ​
•​    ​ជំងឺ​ភើ​អាស៊ីត​ក្រពះ (reflux Gastroesophageal ឬ GERD)
•​    ​ស្ទះ ច្រមុះ ដោយសារ​តែ​វៀច​ខ្ទង់​ច្រមុះ  អាឡែរ​ហ្សី ឬ​មាន​បញ្ហា​ក្នុង​ប្រហោង​ឆ្អឹង ជុំវិញ​ច្រមុះ​


​តើ​អ្វី​ទៅជា ផលប៉ះពាល់​នៃ​ជំងឺ​មិន​ដកដង្ហើម​ម្តងៗ​ពេល​គេង​លក់ (Sleep Apnea)?

​ប្រសិនបើ​មិន​មាន​ព្យាបាល ជំងឺ​នេះ​អាច​ជា​មូលហេតុ​នៃ​បញ្ហា​សុខភាព​មួយចំនួន​រួមមាន​:
•​    ​សម្ពាធ​ឈាម​ខ្ពស់​
•​    ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
•​    ​ខ្សោយបេះដូង  ចង្វាក់បេះដូង​មិន​ទៀងទាត់ និង គាំងបេះដូង​
•​    ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​ថប់​អា​រម្ម​រណ៏ (depression)
​លើសពីនេះ​ទៀត បើ​មិន​មាន​ការព្យាបាល​ជំងឺ​នេះ​អាច​ធ្វើអោយ​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ មិនបាន​ល្អ ដូចជា​នៅ​កន្លែងធ្វើការ នៅ​សាលារៀន  បើក​ម៉ូតូ ឬ​រថយន្ត​ជា​ដើម​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved