បញ្ហាផ្លូវភេទទូទៅបំផុតចំពោះបុរស គឺការឆាប់ចេញទឹកកាម ដែលជាបញ្ហានដែលបុរសមានអារម្មណ៍ថា ពួកគេមិនអាចគ្រប់គ្រងនូវការដល់ចំនុចកំពូលរបស់ពួកគេបាន។
ហ្សែន ហ្គារី ហ្គ្រូវឺរ (Gene Gary Gruver) ជាគ្រូពេទ្យឯកទេសខាងចិត្តសាស្ត្រ និងខាងផ្លូវភេទបាននិយាយថា វាតែងតែកើតមាននៅក្រោយអាយុនៃការពេញវ័យ ប្រហែលជាអំឡុងពេលនៃការរួមភេទលើកទីមួយ ឬលើកទីពីរ។ បន្ទាប់មកវា ការបង្កើតអោយមានការថប់បារម្ភ។ ដំបូងឡើង, បុរសក្មេងៗអាចគិតថា ការដល់ចំនុចកំពូលក្រោយពីការរួមភេទពីរបីវិនាទី គឺជារឿងធម្មតា។ ប៉ុន្តែក្រោយមកពួកគេនឹងដឹងថាវមិនដូច្នេះទេ។
ការព្យាបាលលឿនបំផុត និងស្រួលបំផុតនៃការឆាប់ចេញទឹកកាម គឺការប្រើថ្នាំ ដូចជាថ្នាប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដូចជា Prozac ជាដើម។ មួយក្នុងចំនោមផលរំខានគឺការពន្យារការដល់ចំនុចកំពូលនេះ។ ជាធម្មតាអ្នកជំងឺក៏ត្រូវជួបនឹងអ្នកឯកទេសព្យាបាលជំងឺផ្លូវភេទនេះដែរខណៈពេលដែលពួកគេកំពុងតែប្រើថ្នាំ ហើយនឹងចង់ឈប់ប្រើថ្នាំនោះ។
បើមិនព្យាបាលទេនោះ, ការឆាប់ចេញទឹកកាមអាចនាំអោយសាំចិត្តដល់ដៃគូរទាំងពីរនាក់, ខ្វះការចាប់អារម្មណ៍ទៅនឹងសិច និងអាចនាំអោយមានការលែងលះគ្នាទៀតផង។ អ្នកស្រាវជ្រាវបាននិយាយថា ការព្យាបាលប្រហែល៩៥%គឺមានប្រសិទ្ធភាព៕
0 comments:
Post a Comment