Breaking News
Loading...
Monday, November 11, 2013

បេះដូង​លោត​មិន​ប្រក្រតី បណ្តាលមកពី​អ្វី​?


​បេះដូង​លោត​មិន​ប្រក្រតី​ត្រូវបាន​គេ​ហៅថា arrhythmia​ដែល​មិន​ដូចគ្នា​នឹង​អត្រា​ចង្វាក់បេះដូង​ដ​មិន​ទៀងទាត់​ឡើយ​។ ជា​ការពិត​ទាំង​ពីរ​នេះ​មិន​ចាំបាច់​កើត​ឡើង​ជាមួយ​គ្នា​នោះ​ទេ​។​
​បេះដូង​ធម្មតា​លោត​ពី ៥០​ទៅ ១០០​ដង​ក្នុង​មួយ​នាទី​។ Arrhythmias អាច​កើត​ឡើង​ជាមួយ​នឹង​បេះដូង​លោត​ធម្មតា ឬ​ជាមួយ​នឹង​បេះដូង​លោត​យឺត ឬ​លឿន​ពេ​ច​។ នៅក្នុង​សហរដ្ឋអាមេរិក​ជាង ៨៥០០០០​នាក់ ជា​មនុស្ស​ដែល​ត្រូវ​បាន​សម្រាក​ក្នុង​មន្ទី​ពេទ្យ ដោយសារតែ arrhythmia រៀងរាល់ឆ្នាំ​។​
​មូលហេតុ​នៃ​បេះដូង​លោត​មិន​ប្រក្រតី (Arrhythmia) មាន​អ្វីខ្លះ​?
Arrhythmias អាច​បង្កឡើង​ដោយ​កត្តា​ផ្សេង​គ្នា​ជា​ច្រើន​រួមមាន​:
•​    ​ជំងឺ​សរសៃឈាម​បេះដូង​។​
•​    ​ភាព​មិន​មាន​លំនឹង​នៃ សារធាតុ​ខនិជ​(Electrolyte) នៅក្នុង​ឈាម​(​ដូចជា​សូ​ដ្យូ​ម sodium ឬ ប៉ូ​តា​ស្យូម Potassium) ។​
•​    ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​សាច់ដុំ​បេះដូង​។​
•​    ​ការរង​របួស​ពី​ការ​គាំងបេះដូង​។​
•​    ​ដំណើរការ​នៃ​ការព្យាបាល​បន្ទាប់ពី​ធ្វើការ​វះកាត់​បេះដូង​។​
•​    ​ចង្វាក់បេះដូង​មិន​ទៀងទាត់​ក៏​អាច​កើតមាន​លើ​មនុស្ស​ធម្មតា ដែល​មាន​សុខភាព បេះដូង​ល្អ​ផងដែរ ។​
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved