នៅមុននេះបន្តិចកញ្ញា សាន សុម៉ាលី ធ្លាប់ប្រកាសចង់បានប្ដី ស្រាប់តែពេលនេះនាងបង្ហាញមុខប្រុសក្មេងស្រស់ស្អាតម្នាក់។ តើត្រូវជាសង្សារថ្មី ឬមួយជាប្អូនប្រុសទើប តារាសម្ដែង sexy រូបនេះ បណ្ដោយឱ្យបុរសម្នាក់នេះថើបថ្ពាល់នាងដូច្នេះ?
រូបថតមួយសន្លឹក ដែលបង្ហាញពីភាពស្និទ្ធស្នាលត្រូវបាន កញ្ញា សាន សុម៉ាលី បង្ហោះលើ wall facebook របស់ខ្លួន នាប៉ុន្មានម៉ោងមុននេះ។ គេមិនដឹងថា បុរសវ័យក្មេងម្នាក់នេះត្រូវជាអ្វីនឹងកញ្ញា សាន សុម៉ាលី ទេក្នុងពិធីខួបកំណើតរបស់កញ្ញា ដោយមិនឃើញមានវត្តមានសិល្បករ សិល្បការិនីចូលរួមនោះ។
ជុំវិញបញ្ហានេះតារាសម្ដែងធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជនរូបនេះ មិនធ្វើអត្ថាធិប្បាយទេ ដោយទូរស័ព្ទ Call ចូលនាងប្រាប់ថា នាងងងុយកេង សុំកេងបន្តិចសិន។
អានអត្ថបទ៖ សាន សុម៉ាលី ចង់បានប្ដី
បុរសវ័យក្មេងម្នាក់កំពុងថើបថ្ពាល់ សាន់ សុម៉ាលី ថ្ងៃខួបកំណើត រូបថត៖ Facebook សាន សុម៉ាលី
យ៉ាងណាក៏ដោយនៅលើ wall facebook របស់ខ្លួនកញ្ញា សាន សុម៉ាលី អះអាងថា ជាប្អូន ប៉ុន្តែមិនបានប្រាប់ជាប្អូនបង្កើត ឬមួយជាប្អូនអ្វីនោះទេ។ ដោយឡែក Friend ក្នុង Facebook របស់កញ្ញាមួយចំនួនបានចូលបញ្ចេញមតិនៅក្នុងរូបថតនោះ ដោយពួកគេមិនជឿថា ជាប្អូននោះទេ ដោយគិតថាជាប្រុសស្នេហ៍ទៅវិញ។
តួយ៉ាងអ្នកលេង Facebook ម្នាក់ឈ្មោះ Som Chay បានចូលបញ្ចេញមតិថា៖ “ខ្ញុំមិនជឿថាបងប្រុសទេ គ្មានបងណាថើបប្អូន ដោយផ្ទៃមុខមានអារម្មណដូចជាចង់…. “។
ការបញ្ចេញរូបថតមួយសន្លឹកស្និទ្ធស្នាល ដែលកញ្ញាអះអាងថា ជាប្អូននោះ ទន្ទឹមនឹងកាលពីពេលថ្មីៗកន្លងទៅនាងធ្លាប់ប្រកាសថា ចង់បានប្ដីនឹងគេ ខណៈវ័យកាន់តែជ្រេបន្តិចទៅហើយ។
កញ្ញា សាន សុម៉ាលី បានប្រឡូកចូលវិស័យសិល្បៈនៅអំឡុងឆ្នាំ ២០០៣ និងបានលេចមុខល្បីឈ្មោះ ក្នុងសិល្បៈជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០០៤ តាមរយៈនៃការសម្ដែងក្នុងរឿង “កាកី” ។ រហូតមកទល់នឹងពេលនេះកញ្ញា បានសម្ដែងក្នុងខ្សែភាពយន្ត ប្រមាណជាង២០រឿងមកហើយ៕
តើទស្សនិកជនគិតថា បុរសវ័យក្មេងម្នាក់នេះពិតជាប្អូនប្រុសដូចការលើកឡើងរបស់កញ្ញា សាន សុម៉ាលី ទេ?
អត្ថបទ៖ អ៊ីង សុឡា
0 comments:
Post a Comment