ប្រិយមិត្ត​​ពិត​ជា​ឆ្ងល់​​​​​នៅ​ពេល​ដែល​ឃើញ​រូបភាព​និង​​​ខ្សែ​វីដេអូ​​នេះ ដែល​បង្ហាញ​ពី​បុរស​ម្នាក់​​ត្រូវ​គេ​សង្ស័យ​ថា​ជា​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​​លេច​មុខ​​ជា​សាធារណៈ​នៅ​តាម​បណ្ដា​មហាវិថី​​ជា​ច្រើន​​ធ្វើ​ឲ្យ​សាធារណជន​ភ្ញាក់ផ្អើល​ ចោម​រោម​មើល​គ្រប់ៗគ្នា។

លោក​ Howard លើក​ដៃ​ដាក់​សាធារណជន

សូមចុចអាន៖ កូរ៉េខាងជើង​ប្រញាប់​បញ្ចប់​ការ​សាងសង់​​កន្លែង​ជិះ​ស្គី​ថ្លៃ​បំផុតនៅ​​​លើ​​​ភ្នំ

ប្រសិន​បើ​មិត្ត​អ្នក​អាន​បាន​ឃើញ​​​​មួយ​ភ្លែត​នោះ​ ប្រិយមិត្ត​ប្រហែល​ជា​ភ្ញាក់ផ្អើល​និង​អាច​​ច្រឡំ​ថា បុរស​ម្នាក់​នេះ​គឺ​ពិត​ជា​មេដឹកនាំ​ផ្ដាច់ការ​​របស់​រដ្ឋ​កុម្មុយនិស្ត​​កូរ៉េខាងជើង​ពិត​ប្រាកដ​មែន។ ក៏ប៉ុន្តែ ​ការ​ពិត​មិនមែន​ដូច្នេះ​នោះ​ឡើយ។ នេះ​គឺ​​ជា​ការ​ត្រាប់តាម​របស់​បុរស​​ម្នាក់​មក​ពី​ទីក្រុង ហុង កុង​ ដែល​មាន​មុខមាត់​​ស្រដៀង​ទៅ​នឹង​លោក​ គីម ជុងអ៊ុន តែប៉ុណ្ណោះ។

លោក Howard អាយុ ៣៥ ឆ្នាំ គឺជា​តន្ត្រីករ​ម្នាក់​ម​មាន​ទម្រង់​មុខ​ស្រដៀង​​ទៅ​នឹង​មេដឹកនាំ ផ្តាច់​ការ​​វ័យ​ក្មេង​​ខាងលើ ។  ដោយសារតែ​មាន​មុខមាត់​​ប្រហាក់ប្រហែល​នឹង​លោក​គីម ជុងអ៊ុន នេះ​ហើយ​  ទើប​​គាត់​សម្រេចចិត្ត​​តុបតែង​ខ្លួន លេង​ស្ទីល​​ប្លែកៗ​តាម​របៀប​អ្នក​ដឹកនាំ​រូប​នេះ  ហើយ​បាន​ធ្វើ​ដំណើរ​​​ទៅ​តាម​ផ្សារ​ទំនើប និង​បណ្ដា​មហាវិថី​ផ្សេងៗ ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

លោក​ Howard ស្ថិត​នៅ​តាម​ដង​ផ្លូវ​

សូមចុចអាន៖ មេដឹក​នាំ​​​​​កំពូល​កូរ៉េខាងជើង គីម ជុងអ៊ុន​ ​​​​​​​បាន​​កូនស្រីម្នាក់​​​ហើយ​

បើ​តាម​ការ​អះអាង​ផ្ទាល់​របស់​លោក Howard  បាន​ឲ្យ​ដឹង​ថា គោល​បំណង​របស់​លោក​នៅ​ពេល​នេះ​គឺ​ ដើម្បី​ចែក​ជូន​ទិដ្ឋភាព​ប្លែក​ៗ ព្រម​ទាំង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​សាធារណជន​​ឲ្យ​មាន​អារម្មណ៍​ថា​​ហាក់​បាន​ជួប​មេដឹកនាំ​វ័យ​ក្មេង​​របស់​កូរ៉េខាងជើង​​ពិតៗ៕

​ លោក​ Howard ចាប់ដៃ​ជា​មួយ​ទស្សនិកជន

រួប​ពិត​របស់​លោក​ គីម​ ជុងអ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង

សូមទស្សនា​វីដេអូ​សកម្មភាព​របស់​លោក​ Howard​ ដូចខាងក្រោម​នេះ៖

ប្រិយមិត្ត​​យល់​ថា ការ​សម្ដែង​របស់​លោក​Howard ពិត​ជា​ដូច​លោក​គីម ជុងអ៊ុន​អត់?​ ​