ទីផ្សារផលិតផលអេឡិចត្រូនិកប្រភេទ Tablet ហាក់ចាប់កក្រើកយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ជាហេតុមួយដែលនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រកួតប្រជែងគ្នាតាមរយៈការអភិវឌ្ឍន៍ Tablet ស៊េរីថ្មីៗរឹតតែមានលក្ខណៈសម្បត្តិពិសេស មុខងារកាន់តែច្រើនសំបូរបែប។ ជាក់ស្ដែង Acer ថ្ងៃនេះ បានប្រកាសចេញ Tablet កូនកាត់ឈ្មោះ X313 ទុកប្រកួតប្រជែង Tablet Surface Pro 2 បើកចំហដោយពឹងផ្អែកលើចំណុចពិសេសៗដូចខាងក្រោម៖
អត្ថបទ៖ Acer បង្ហាញ tablet ធូរថ្លៃត្រឹមតែ ១៥០ដុល្លារនៅ CES
Acer TravelMate X313
- អេក្រង់ប្រភេទ LCD (Active, Color, Backlit, LED) ទំហំ ១១អ៊ីញជាមួយ resolution 1366 x 768px
- បំពាក់ chip ជំនាន់ចុងក្រោយដំណើរការបានយ៉ាងលឿនរបស់ Intel គឺ Haswell ជាមួយ CPU Ivy Bridges Core i5
- ប្រព័ន្ធប្រតិបត្តិការ Windows 8
- មាន Webcam
- តំណភ្ជាប់៖ 802.11 b, g, n (2.4,5GHz)
- ផ្ទុកទិន្នន័យដោយ SSD ទំហំ 120GB ធំជាង Surface Pro 2 ដែលមានត្រឹម 64GB
- ទម្ងន់ ០,៧គីឡូ
- តម្លៃរបស់ Acer X313 មានតម្លៃ ៩៥០ដុល្លារ។
បើទោះបី Acer កំពុងជួយបញ្ហានៅក្នុងក្រុមហ៊ុន ដោយនាយកប្រតិបត្តិលោក J.T Wang បានប្រកាសនឹងលាលែងតំណែងរបស់លោកនៅឆ្នាំក្រោយ ដោយសារលទ្ធផលហិរញ្ញវត្ថុមិនសមដូចបំណង តែក្រុមហ៊ុនតៃវ៉ាន់នេះមិនរាថយឡើយ ពោលនៅបន្តកិច្ចខិតខំប្រឹងប្រែងបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗប្រកបដោយគំនិតច្នៃប្រឌិតដូចជា Tablet កាត់ Ultrabook ឈ្មោះ TravelMate X313 នេះជាដើម។
អត្ថបទ៖ CEO របស់ Acer ចេញពីតំណែងដោយសារលក់ PC មិនសមបំណង
តើប្រិយមិត្តយល់យ៉ាងណាដែរ ជាមួយលក្ខណៈសម្បត្តិរបស់ X313 ខាងលើនេះ? តើអាចយកឈ្នះ Microsoft Surface Pro 2 បានដែរឬទេ?
0 comments:
Post a Comment