Breaking News
Loading...
Friday, November 8, 2013

នារី​វ័យ​ក្មេង​ម្នាក់​ តូច​ចិត្ត​ម្តាយ​ស្តី​បន្ទោស រឿង​ដើរ​លេ​ងពេល​យប់​ ចង​.ក​សម្លាប់​ខ្លួន​


ខេត្តស្វាយរៀង ៖ នារិវ័យក្មេងម្នាក់ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ដោយយកអាវយឺត ចងភ្ជាប់ទៅនឹងចម្រឹងបង្អួច ខណៈតូចចិត្តម្តាយ ស្តីបន្ទោសរឿងដើរលេងពេលយប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៦ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។

បើតាមស្ត្រីជាម្តាយប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ដែលស្លាប់នេះ ឈ្មោះគង់ តឿ អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត ។ ប្រភពបន្តថា កាលពីយប់ថ្ងៃទី០៥ វិច្ឆិកា រូបគាត់បានស្តីបន្ទោស កូនស្រីរឿងដើរលេងពេលយប់ ដោយខ្លួនជាស្រី មិនគួរដើរលេងយប់ជ្រៅនោះឡើយ ម្យ៉ាងទៀតព្រឹកឡើងត្រូវទៅធ្វើការ បើអត់ងងុយទៅជាឈឺមិនខាន ។

ប្រភពឱ្យដឹងទៀតថា គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង កូនស្រីរបស់គាត់ ក៏រត់ចូលទៅសំងំដេកបាត់ទៅ ។ លុះព្រឹកឡើង នៅពេលរូបគាត់ចុះមកដី មិនលឺសំឡេងកូនបោសសម្រាម ដូចរាល់ដង ក៏មានការសង្ស័យរួចឡើងទៅលើផ្ទះ ស្រាប់តែឃើញកូនស្រី ចង.កស្លាប់បាត់ទៅហើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved