Breaking News
Loading...
Friday, November 8, 2013

សឹក​ពី​បួស​បានជាង​កន្លះ​ខែ វាយ​ឪពុក​មា​ស្លាប់​ ខឹង​ឱ្យត្រី​តូច​ៗ


ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួស ត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីត្រូវក្មួយវាយនឹងដំបងឈើជ្រុង កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី០៧ វិច្ឆិកា ២០១៣ នៅក្នុង ភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ។

ទោះបីមានកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យយ៉ាងណា ក៏ជនរងគ្រោះបានស្លាប់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ វិច្ឆិកា គឺក្រោយការវាយប្រហារ តែ១៤ម៉ោងប៉ុណ្ណោះ ។

មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំស្វាយរំពារ បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ភីន ភាព អាយុ២៨ឆ្នាំ មានប្រពន្ឋឈ្មោះ ពុំ អិត អាយុ២៥ឆ្នាំ មានកូន០៣នាក់ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុ បុរសរងគ្រោះត្រឡប់ពីរកត្រី ចូលមកក្នុងដីភូមិឈ្មោះ ឆឺយ រ៉េត ដើម្បីយកត្រី ដែលខ្លួនរកបានចែករំលែក ឱ្យក្មួយឈ្មោះ ពឿន ខ្នា អាយុ២២ឆ្នាំ ដែលកំពុងផឹកស៊ីនៅទីនោះ ។

ប្រភពបន្តថា ពេលជនរងគ្រោះ រើសត្រីចែកឱ្យក្មួយ ក៏ស្រាប់តែជនដៃដល់ជាក្មួយ ឈ្មោះពឿន ខ្នា បានស្ទុះយកដំបងឈើជ្រុងធំប្រវែង ៦ទឹកលបវាយឪពុកមា ពីក្រោយចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ ដួលសន្លប់នៅនឹងកន្លែង ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved