Breaking News
Loading...
Friday, November 8, 2013

កាមរី​ឆ្លាម​ដឹក​គ្រញូង​១គ្រឿង ​បើក​ធ្លាក់​ផ្លូវ​ឆេះ​ខ្លោច


ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយ ទាំងកណ្តាលយប់ បង្កឡើងដោយរថយន្តម៉ាក កាមរីឆ្លាមដឹកឈើគ្រញូង១គ្រឿង ត្រូវបានភ្លើងឆេះ យ៉ាងសន្ធោសន្ធៅនៅក្បែរស្នាក់ការសន្តិ សុខ៦០១ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៤ វិច្ឆិកា ខណៈដែលរថយន្តនេះ បានធ្លាក់ពីលើថ្នល់ជាតិចូលក្នុងទឹកនោះ ។

ជុំវិញហេតុការណ៍នេះ ត្រូវបានប្រភពពីប្រជាពល រដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា គេបានឃើញមន្ត្រី១រូប ជិះរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ បើកប្រដេញរថយន្តដឹកគ្រញូងនេះ ដោយបើកខោកគ្នាទៅវិញទៅមក ដូចនៅក្នុងខ្សែភាពយន្តអាមេរិក គឺចាប់ពីចំណុចទីរួមខេត្ត រហូតមកចំណុចកើតហេតុ និងបានកៀររថយន្តនេះទម្លាក់ថ្នល់តែម្ដង ។ ក្រោយមកគេបានឮសំឡេងជជែកគ្នាមួយសន្ទុះ ស្រាប់តែឃើញមានអណ្ដាតភ្លើង ឆេះចេញពីក្នុងរថយន្តដឹកឈើ គ្រញូងយ៉ាងសន្ធោសន្ធៅ ដោយគ្មានសមត្ថកិច្ចណា ជួយអន្តរាគមន៍ពន្លត់ទាន់នោះឡើយ ។ មួយសន្ទុះក្រោយមក ទើបគេបានឃើញមន្ត្រីខណ្ឌ និង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្មទៅដល់ និងបាននាំកម្លាំងជួយពន្លត់ភ្លើង ។ បន្ទាប់ពីធ្វើការពន្លត់រួច គេបានឃើញសល់តែគ្រោងឆ្អឹងផ្នែកខាង មុខនៃរថយន្ត និងដុំឈើគ្រញូងជាច្រើន ត្រូវឆេះខ្លោចដោយសារតែអណ្ដាតភ្លើង ។ ក្រោយកើតហេតុ រថយន្តត្រូវបានស្ទួចយកទៅរក្សាទុក នៅខណ្ឌរដ្ឋ បាលព្រៃឈើទាំងកណ្ដាលយប់ ។ នៅក្នុងហេតុការណ៍នោះ គេមិនឃើញមានអ្នកស្លាប់ ឬរបួសនោះឡើយ ។

ពាក់ព័ន្ធករណីនេះប្រភពព័ត៌មានពីមន្ត្រីខណ្ឌ រដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានបានថា មានរថយន្តត្រូវបានឃាត់ នៅមុខស្នាក់ការកងរាជអាវុធហត្ថ៦០១ មន្ត្រីជំនាញក៏បានចុះទៅដល់ និងបាន ឃើញថា មានរថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២R-៤០៧៦១ គ្រឿងបានធ្លាក់ពីលើថ្នល់ជាតិចូល ទឹក ស្រាប់តែមួយសន្ទុះ ឃើញមានអណ្ដាតភ្លើងឆេះឡើង ដោយគ្មានមូល ហេតុតែម្ដង ។ឮ

ទាក់ទិនចំនួនឈើនៅក្នុងរថយន្តកើតហេតុនេះ រហូតដល់ព្រឹកថ្ងៃទី៥ វិច្ឆិកា ត្រូវបានគេដឹងថា មានចំនួន៣២ដុំ ស្មើនិង០,៦៣៣ម៉ែត្រគូប ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved