Breaking News
Loading...
Tuesday, November 26, 2013

ស្រវឹង​ស្រា​​បើក​ម៉ូតូ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ៥ផ្ទាំង​ បើក​រត់​​ ធ្លាក់​អ្នក​ជិះ​ពី​ក្រោយ​របួស​ធ្ងន់​​


រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៥ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលម៉ូតឌូប ១គ្រឿង ពណ៌ទឹកក្រូច អត់ចាំស្លាកលេខ ជិះដោយបុរស ២នាក់ ស្រវឹងស្រាជោកជាំ ធ្វើដំណើរយ៉ាងលឿនតាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខផ្សារទំនើប រតនៈផ្លាហ្សា ក៏បានវ៉ារថយន្ត ១គ្រឿង នៅពីមុខ រួចជ្រុលទៅបុករនាំងដែកតែម្តង បណ្តាលឲ្យបុរសម្នាក់ ដែលរួមដំណើរពីក្រោយ ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរបានបើករត់គេចបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកបុរសរងគ្រោះត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន។

គួរបញ្ជាក់ថា នៅក្នុងករណីបុកម៉ូតូបើបុករនាំងដែកពុះចែកទ្រូងផ្លូវខាងលើ នេះ គេពុំឃើញមានប៉ូលិសចរាចរណ៍ខណ្ឌសែនសុខ ណាម្នាក់ចុះមកអន្តរាគមន៍ឡើយ ដោយបណ្តោយឲ្យជនបង្កបើកម៉ូតូរត់បាត់ ចំណែករនាំងដែកដែលបាក់ដួលនោះ បាននៅរាយប៉ាយលើផ្លូវតែម្តង ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved