Breaking News
Loading...
Tuesday, November 26, 2013

បង្ហោះខ្លែងរួច ចុះលេងទឹកទន្លេ លង់ស្លាប់ ទាំងពីរនាក់ បងប្អូន


កណ្តាល ៖ ក្មេងប្រុស-ស្រី ពីរនាក់ ត្រូវបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ទាំងពីរនាក់ បន្ទាប់ពីពួក គេទាំងពីរ នាំគ្នាបង្ហោះខ្លែងរួចហើយ ចុះងូតទឹកទន្លេរអិលជើង ចូលទឹកទន្លេតែម្តងទៅ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង០០នាទីថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ព្រឹកថ្ងៃទី ៦និង៣០ នាទីថ្ងៃទី២៥ ខែឆ្នាំដដែល ទើបរកសពឃើញ ស្ថិតនៅចំណុចភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុក ស្អាង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៦,០០នាទី ក្មេង ស្រីឈ្មោះ យុក លីហ្សា អាយុ៩ឆ្នាំ និងឈ្មោះ គីម កក្កដា ភេទប្រុស អាយុ ៨ឆ្នាំ អ្នកទាំងពីរនាក់ ត្រូវជា បងប្អូនជីដូនមួយនឹងគ្នា បាននាំគ្នាបង្ហោះខ្លែងលេង នៅមាត់កំពង់ដរ តាប៉ោលើ បន្ទាប់ពីគេបង្ហោះខ្លែងរួចក៏ បាននាំគ្នា ចុះលេងទឹកទន្លេបានបន្តិច ក៏រអិលជើងធ្លាក់ចូលទឹកទន្លេទាំងពីរនាក់ លិចបាត់តែម្តងទៅ រហូត ដល់ព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល ទើបរកសពឃើញ ។ នគរបាលចុះទៅពិនិត្យសពសន្និដ្ឋានថា ពិតជា លង់ ទឹកស្លាប់ដោយខ្លួនឯងមែន ក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved