Breaking News
Loading...
Tuesday, November 26, 2013

ស្រវឹង​​ទឹក​ត្នោត​ជូរ​មក​ដេក​នៅ​មុខ​បណ្ណា​ល័យ​ហ៊ុន​សែន​ ត្រូវ​ខ្ទើយ​ ២នាក់​ លួច​ម៉ូតូ​យក​ទៅ​បាត់​


រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងទឹកត្នោតជូរជោកជាំ ជិះម៉ូតូត្រលប់ទៅផ្ទះមិនរួច ក៏ឈប់ម៉ូតូដេកលើចិញ្ចើមផ្លូវ មុខបណ្ណាល័យហ៊ុនសែន ត្រូវខ្ទើយ ២នាក់ តុបតែងខ្លួនជាស្រីដើរមកស្ទាបអង្អែលបន្លំយកសោរម៉ូតូ ហើយលួចម៉ូតូជិះរត់បាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

យុវជនរងគ្រោះឈ្មោះ សេង សុធានី អាយុ ២៤ឆ្នាំ មុខរបរកម្មករតុបតែងផ្កា ស្នាក់នៅសង្កាត់អូរឡាំពិក ខណ្ឌចំការមន ជិះម៉ូតូស្មាស់វី ពណ៌ខ្មៅ អត់ចាំស្លាកលេខ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជននោះ បានទៅផឹកទឹកត្នោតជូរជាមួយមិត្តភក្តិនៅម្តុំសង្កាត់ភ្នំ ពេញថ្មី តាំងពីម៉ោង ៦ល្ងាច រហូតដល់ម៉ោងជាង ១យប់ ត្រលប់មកវិញបំណងទៅផ្ទះនៅអូរឡាំពិក លុះមកដល់មុខបណ្ណាល័យហ៊ុនសែន ជិះទៅមុខលែងរួច ក៏ឈប់ម៉ូតូដេកលើចិញ្ចើមផ្លូវ។ បន្ទាប់មកមានខ្ទើយ ២នាក់ តុបតែងខ្លួនជាស្រីមកស្ទាបអង្អែលបន្លំយកសោរម៉ូតូ ហើយលួចយកម៉ូតូជិះរត់បាត់តែម្តងទៅ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹក ល្អក់ទី១ ដើម្បីជួយអន្តរាគមន៍ស្រាវជ្រាវរកម៉ូតូ ដែលចោរខ្ទើយលួចយកទៅបាត់៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved