Breaking News
Loading...
Tuesday, November 12, 2013

នារី​កូរ៉េ​ស្អាត​សុទ្ធ​តែ​កែសម្ផស្ស​ឬ?


នៅ​ក្នុង​យុគបច្ចេកវិទ្យា​នេះ គ្រប់​យ៉ាង​សុទ្ធ​តែ​ជឿនលឿន​ និង​ទំនើប សូម្បី​តែ​រាងកាយ​មនុស្ស​ដែល​ធម្មជាតិ​ផ្ដល់​ឱ្យ​មក​នោះ ប្រសិន​បើ​គេ​មិន​ពេញ​ចិត្ត​ក៏​គេ​អាច​ផ្លាស់​ប្ដូរ​បាន​ដែរ។ ជាក់​ស្ដែង​ដូច​ដែល​nob70​ដឹង​ស្រាប់​ហើយ​​បច្ចុប្បន្ន​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​កត់​សំគាល់​ថា ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​ក្នុង​ការ​វះកាត់​កែសម្ផស្ស។

 

ការ​សង្កេត​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​​យុវវ័យ​កូរ៉េ​​​ខាង​ត្បួង​ផុស​ជជែក​គ្នា​គេ​បាន​រក​ឃើញ​ថា នារីកូរ៉េ​ភាគ​ច្រើន​ទទួល​ការ​វះកាត់​កែ​សម្ផស្ស​នៅ​មុន​បញ្ចប់​មហា​វិទ្យាល័យ។ ជុំ​វិញ​មូល​ហូត​នេះ​ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិន​បើ​ពួក​នាង​មិន​ធ្វើ​ការ​វះកាត់​ទេ វា​ជា​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​នៅ​ក្នុង​ប្រទេស​ដ៏​ស៊ីវិល័យ ដែល​កំពុង​លេចមុខលេច​មាត់​ក្នុង​ពិភពលោក​មួយ​នេះ។

 

តើ​nob70​គិត​ថា ការ​វះកាត់​កែសម្ផស្ស​ដើម្បី​ដើរ​ឱ្យ​ទាន់​របត់​សង្គម​គេ​បែប​នេះ​ជា​ការ​ត្រឹម​ត្រូវ​ទេ? រឿង​មួយ​ទៀត​នោះ​ត្រូវ​បាន​មហាជន​លើក​ឡើង​ដែល​ថា តើ​គេ​មើល​យ៉ាង​ម៉េច​ទើប​ដឹង​ថា នារី​ធ្លាប់​ទទួល​ការ​វះកាត់​កែសម្ផស្ស​ និង​នារី​ដែល​មាន​សម្រស់​ពី​ធម្មជាតិ?

តោះ! ឥឡូវ​ធ្វើ​តេស្ត​មើល៍ តើ​នារី​ដ៏​ស្រស់​សោភា​ខាង​ក្រោម​នេះ ស្អាត​ពី​ធម្មជាតិ​ឬ​បាន​ទទួល​ការ​វះកាត់​កែសម្ផស្ស?

c7a7db7fa2581de9595097bd8c6717ba

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved