Breaking News
Loading...
Tuesday, November 12, 2013

សមាជិក 2NE1 បដិសេធ​រឿង​វះកាត់​កែសម្ផស្ស


កញ្ញា Minzy ជា​អ្នក​ជំនាញ​ខាង​ច្រៀង​បែប rep ក្នុង​ក្រុម​ចម្រៀង​ស្រី​កូរ៉េ 2NE1 បាន​បដិសេធ​លើ​មតិ​មហាជន​ដែល​បានកត់​សម្គាល់​​ថា មុខ​មាត់​ស្រស់​ស្អាត​ជាង​មុន​ដែល​ Minzy ​កំពុង​តែ​បង្អួត​សម្រស់​លើ​ឆាក​តន្រ្ដី​សព្វ​ថ្ងៃ​នេះ ជា​មុខ​វះ​កាត់​កែ​សម្ផស្ស​នោះ​ទេ។

2NE1-Minzy_1384224438_af_org

​កាល​ពី​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ 2NE1 បាន​បង្ហាញ​វត្តមាន​លើ​ឆាក​ប្រគុំ​តន្រ្ដី Open Concert ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិក​ជន​កត់​សម្គាល់​នោះ គឺការ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ។

ឆ្លើយ​តប​នឹង​មតិមហាជន​ខាង​លើ Minzy បាន​និយាយ​ថា ” អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​មើល​ខ្ញុំ​ដូច​ជា​ប្លែក​មុខ​បន្តិច​នេះ គឺ​មិន​មែន​មក​ការ​វះ​កាត់​កែ​សម្ផស្ស​នោះ​ទេ និយាយ​ឱ្យ​ចំ​គ្មាន​អី​លើស​ពី​សម្ផស្ស​ធម្មជាតិ​នោះ​ទេ ”​។

ដោយ nob70
ប្រភព៖ allkpop

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved