តារា​បង្ហាញ​ម៉ូដ​ទស្សនាវដ្ដី​ល្បី​ FHM ប្រទេស​ហ្វីលីពីន​វ័យ​២៨​ឆ្នាំ​នាង​ Aiko Baniqued Moore ត្រូវ​ស្វាមី​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់​បង់​ជីវិត​បើ​តាម​ការ​ប៉ាន់ស្មាន​បណ្ដាល​មក​ពី​ភ្លើង​ប្រច័ណ្ឌ។

គេហទំព័រ​ព័ត៌មាន​អនឡាញ​ហ្វីលីពីន​មួយ​បាន​ចុះ​ផ្សាយ​ថា​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​ធុរកិច្ច​ជនជាតិ​អាមេរិក​​ James Edward Moore ​ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​វាយ​ធ្វើបាប​រាងកាយ​នាង​ Aiko Baniqued Moore តារា​បង្ហាញ​ម៉ូដ​ FHM ជនជាតិ​ហ្វីលីពីន​រហូត​ដល់​បាត់បង់​ជីវិត។

តារា​បង្ហាញ​ម៉ូដ​ FHM វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​១៣ ​វិច្ឆិកា​កន្លង​មក​ក្រោយ​ពី​នាង​ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ដោយ​សារ​តែ​នាង​មាន​របួស​ធ្ងន់ធ្ងរ​បរិវេណ​ក្បាល​។

អាន៖ “Missing You” របស់ 2NE1 ចេញ​ជា MV ហើយ​ នរណា​ចង់​មើល​ខ្លះ?

​រូប​ថត​ Aiko Baniqued Moore ​និង​ស្វាមី​​ជា​ជន​ល្មើស​ដែល​នាង​បង្ហោះ​​ក្នុង​ Facebook កាល​នៅ​រស់

​តាម​សម្ដី​សាក្សី​ និង​ជា​មិត្ត​ភក្ដិ​របស់​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​បាន​ប្ដឹង​ប៉ូលិស ​និង​បញ្ជាក់​អះអាង​ថា ​តារា​បង្ហាញ​ FHM និង​ស្វាមី​បាន​ប្រកែក​ទាស់ទែង​គ្នា​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រចណ្ឌ​រហូត​ដល់​ James ​បាន​ប្រើ​កម្លាំង​វាយ​ដំ​លើ​រាងកាយ​ភរិយា​របស់​ខ្លួន​​។

មិត្ត​ភក្ដិ​ Aiko ដែល​ជា​សាក្សី​ក្នុង​ហេតុការណ៍​នោះ​បាន​ប្រាប់​ប៉ូលិស​ថា​នៅ​វេលា​ម៉ោង​៤​:៣០​នាទី​ល្ងាច​ប្ដី​ប្រពន្ធ​ទាំង​ពី​រ​មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ខុន​ដូ​ដែល​ពួក​គេ​រស់​នៅ។​

ដោយ​សារ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទាំងពីរ​កាន់​តែ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ឡើង​មិត្ត​ភក្ដិ​របស់​ Moore បាន​នាំ​កូន​ពួក​គេ​ចេញ​ពី​ទីនោះ​ហើយ​ក៏បាន​ទាំង​ប្ដឹង​ប៉ូលិស​ផង​ដែរ​​។ ក្រោយ​ពី​ប៉ូលិស​ទៅ​ដល់​ក៏​ឃើញ​​ Jamesកំពុង​តែ​វាយ​ដំ​រាងកាយ​នាង​ Aiko ជា​ភរិយា​របួស​ពេញ​ខ្លួន​ ថែម​ទាំង​ចាប់​ក្បាល​បោក​នឹង​ឥដ្ឋ​ទៀត​។

អាន៖ កូនចិញ្ចឹម​ Jolie ជនជាតិ​​ខ្មែរ Maddox​ ក្លាយ​ជា​តួ​ឯក​ដូច​​ឪពុកម្ដាយ​

Aiko Baniqued Moore  និង​កូន​ទាំង​ពីរ​បស់​នាងកាល​នៅ​រស់

ក្រោយ​ពី​ការ​មាន​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ James ប្ដី​របស់​ Aiko មិន​បាន​រត់​គេ​ទៅ​ណា​ទេ​ពោល​គឺ​នៅ​ក្នុង​បន្ទប់​គេង​ក្នុង​ខុនដូ​ដដែល​រហូត​ដល់​ប៉ូលិស​ចាប់​គេ​យក​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​។

អ្នក​ធុរកិច្ច​អាមេរិក​រូប​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ពី​គ្រួសារ​សព​នាង​ Aiko ​ព្រម​ទាំង​សមត្ថកិច្ច​ប៉ុន្តែ​គ្រួសារ​សព​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ​។ បើ​តាម​សំដី​មិត្ត​សម្លាញ់​នាង​ Caramat​ បាន​ប្រាប់​ថា​ប៉ូលិស​គួរ​តែ​ដាក់​ប្ដឹង​ James ជំនួស​គ្រួសារ​សព​​។​

ខាងក្រោម​ជា​រូបថត​បង្ហាញ​ម៉ូដ​របស់​នាង​កាល​នៅ​រស់៖

ប្រែ​សម្រួល​៖ សុខា នីកា
ប្រភព ៖ asiaone