Breaking News
Loading...
Thursday, November 21, 2013

លួច​ឥវ៉ាន់​​មិន​បាន​សម្រេច ​ប្ដឹង​ម្ចាស់​ហាង​ពី​បទ​ហែក​អាវ​និង​ខោ​ក្នុង​(វីដេអូ)


រឿង​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​នៅ​ទីក្រុង New York ក្រោយ​ពេល​ចោរ​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ប្ដឹង​ម្ចាស់​ហាង Brooklyn 7-Eleven ពី​បទ​សម្រាត​​និង​ហែក​ខោអាវ​​របស់​គាត់​​ពេល​កំពុង​លួច។

 

 

Thief steal snicker

ពាក្យ​បណ្ដឹង​របស់​លោក David Golson (​ចោរ) ក្នុង​តុលាការ​ជាន់​ខ្ពស់​សង្កាត់ Bronx សរសេរ​ថា “គាត់​បាន​ទទួល​រង​ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត ដែល​បណ្ដាល​មក​ពី​ការ​ហែក​អាវ​របស់​បុគ្គលិក​ហាង​មក​លើ​គាត់”។

​”អ្នក​​បោស​សម្អាត​​រក​ឃើញ​មាស​ដុំ​តម្លៃ១លាន​ដុល្លារ​ក្នុង​បង្គន់​យន្តហោះ”

នៅ​ថ្ងៃ​កើត​ហេតុ​​​ចោរ​វ័យ៣០រូប​នេះ ត្រូវ​បុគ្គលិក​ហាង Brooklyn 7-Eleven ពីរបី​​នាក់​ចាប់​បាន និង​ទាញ​​ហែក​អាវ​សល់​តែ​ខោ​ខ្លី។​

ទោះបីជា​យ៉ាងណា Golson ត្រូវ​តុលាការ​ចោទ​ពី​បទ​លួច​របស់​របរ។ ចំណែក​បុគ្គលិក​ម្នាក់​​ត្រូវ​ម្ចាស់​ហាង​បណ្ដេញ​ចេញ និង​ពីរ​នាក់​ទៀត​បញ្ជូន​ឱ្យ​ទៅមណ្ឌល​កែប្រែ៕​​

ដោយ nob70
ប្រភព៖ yourjewishnews

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved