Fernando Torres បានធ្វើឲ្យការរិះគន់មកលើខ្លួនកាន់តែថមថយចុះ ក្រោយបន្តស៊ុតបញ្ចូលទីកាលពីយប់មិញទៀត ពោលគឺស៊ុតចុងម៉ោងឲ្យតោខៀវ Chelsea ឈ្នះគូប្រជែងមេឃខៀវ Manchester City ២-១ នៅ Premier League។
Torres អបអរក្រោយស៊ុតបញ្ចូលទី
ជយជម្នះនៅ Stamford Bridge នោះ គឺកើតឡើងពីកំហុសខ្សែការពារ Matija Nastasic ដែលតែតបាល់ផុតដៃអ្នកចាំទី Joe Hart ដែលធ្វើឲ្យ Torres មានឱកាសស៊ុតបំប៉ោងសំណាញ់ទីចុងម៉ោង ឲ្យអ្នកចាត់ការ Jose Mourinho អរស្ទើរហោះ។
ក្រៅពីស៊ុតគ្រាប់ឈ្នះនេះ គ្រាប់បាល់ទី១របស់តោខៀវ ក៏មានការរួមចំណែកពី Torres នោះដែរ ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បញ្ជូនបាល់ឲ្យយ៉ាងស្អាត Andre Schurrle ស៊ុតបញ្ចូលទីនៅនាទី៣៣។ យ៉ាងណាក្ដី ឈានចូលតង់ទី២បានតែ៤នាទី ក្រុមលោក Manuel Pellegrini បានតាមស្មើវិញ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Sergio Aguero។
៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យ Chelsea ឡើងមកឈរលេខ២ ដោយចាញ់ក្រុមកំពូលតារាង Arsenal ២ពិន្ទុ និងមាន២០ពិន្ទុស្មើក្រុមលេខ៣ ហង្សក្រហម Liverpool តែសល់គ្រាប់បាល់ច្រើនជាង។
លទ្ធផលគូផ្សេងកាលពីយប់មិញ មានដូចខាងក្រោម៖
Sunderland ២-១ Newcastle
Swansea ០-០ West Ham
Tottenham Hotspur ១-០ Hull City
តារាងចំណាត់ថ្នាក់ក្រោយប្រកួតយប់មិញ៖
វីដេអូហាយឡាយនៃការប្រកួត៖
ចុចអានអត្ថបទទាក់ទង៖ Torres ជាកូនឆ្មានៅលីកក្នុងស្រុក តែជាតោកំណាចនៅពានអឺរ៉ុប?ប្រែសម្រួល៖ សុខ សុវត្ថិ
ប្រភព៖ bbc, រូបភាព៖ dailymail
0 comments:
Post a Comment