រថយន្ត​ខ្នាត​តូច​សែស្រឡាយ​BMW ម៉ាក​Mini Cooper ចេញ​ស៊េរី ២០១៤​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ក្រុមហ៊ុន​​អះអាង​ថា ​Cooper ជំនាន់​ថ្មី​ដែល​ត្រៀម​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ឡូសអេនជឺលេស ចន្លោះ​ពី​​ថ្ងៃ​ទី ២២ វិច្ឆិកា ដល់ ថ្ងៃ​ទី ១ ធ្នូ ២០១៣ ខាង​មុខ​នេះ ​បាន​បំពាក់​បន្ថែម​បច្ចេកវិទ្យា​ថ្មី ទំនើប​ជា​ច្រើន ដូចជា​ ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​ស្វ័យប្រវត្តិ ​ដែល​អាច​គ្រប់គ្រង​គ្រោះ​ថ្នាក់​ដោយ​ការ​ប៉ះទង្គិច (ទាំងយានជំនិះ ​និង អ្នកដំណើរតាមដងផ្លូវ) ព្រោះ​មាន​កាមេរ៉ា​ចាប់​យក​សកម្មភាព​នៅ​ពី​មុខ​ឡាន ក្នុង​ល្បឿន​លឿន​បំផុត ៦០គម/ម។

Mini Cooper 2014 ពណ៌​ខ្មៅ

មិន​តែ​មាន​System គ្រប់គ្រង​ស្ថានការណ៍​ឆ្លាត​វៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែMini ​Cooper ត្រៀម​ចេញ​ខែ​វិច្ឆិកា ខាង​មុខ​នេះ ក៏​បាន​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ទៀត​ផង ប្រសិន​បើ​កាមេរ៉ា​សុវត្ថិភាព​ចាប់​បាន​ថា រថយន្ត​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់។

ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រកាស​ព័ត៌មាន​លំអិត ពី​Cooper ស៊េរី ២០១៤ ទេ​ប៉ុន្តែ​ខាង​ក្រោម​នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​​មួយ​ចំនួន៖
@: កម្លាំងថាមពល ១៩៥សេះ
@: ទំហំម៉ាស៊ីន ១៥០០សេសេ

តម្លៃ​ក៏​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ដែរ ប៉ុន្តែ​សារព័ត៌មាន​ជា​ច្រើន​បញ្ជាក់​ថា​ នឹង​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​នៅ ចុង​ត្រីមាស​ដំបូង​ឆ្នាំ ២០១៤។

កាមេរ៉ា​​តាមដាន​សកម្មភាព​នៅ​ផ្នែក​ខាង​មុខ​រថយន្ត ដើម្បី​បញ្ជា​ទៅ​កាន់​ប្រព័ន្ធ​គ្រប់គ្រង​ឆ្លាត​វៃ

Mini Cooper ជា​ស្លាក​សញ្ញា​មួយ​ជ្រក​ក្រោម​ BMW របស់​អាលឺ្លម៉ង់ ហើយ​កាល​ពី​ឆ្នាំ ២០១២​កន្លង​ទៅ​នេះ ​ទាំង​Cooper, BMW និង​ Roll-Royce លក់​បាន ប្រហែល ១,៨៥ លាន​គ្រឿង។ អាន​ព័ត៌មាន​លំអិត ចុច​ទីនេះ

ថ្វី​ត្បិត​តែ​មិន​ទាន់​បាន​កំណត់​តម្លៃ ប៉ុន្តែ​​នៅ​ប្រទេស​កម្ពុជា​គេ​សង្កេត​ឃើញ​មាន​យានយន្ត​ជជុស​កំពុង​ចរាចរដែល​តម្លៃ Mini Cooper ចាប់​ពី​ ១ម៉ឺន​ដុល្លារ​អាមេរិកឡើង​ទៅ ​អាស្រ័យ​ទៅ​តាម​ស៊េរី​រថយន្ត។

យល់​យ៉ាង​ណា​ចំពោះ​រូបរាង និង​ការ​វិវត្ត​របស់​Mini Cooper ស៊េរី​ថ្មី​នេះ?