​អាច​ថា​ជា​ថ្ងៃ​ស៊យ​របស់​ Selena Gomez ​ក៏​ថា​បាន​ព្រោះ​កំពុង​បណ្ដែត​អារម្មណ៍​គ្រវី​រាំ​យ៉ាង​វក់វី​តាម​បទ​ភ្លេង​ស្រាប់​តែ​ភ្លាត់ស្នៀត​ធ្លាក់​ពី​លើ​ឆាក​តែ​ម្ដង។ ​សំណាងហើយ​​​ដែល​ផ្នែក​ខាង​​មុខ​​ឆាក​នោះ​មាន​កម្ពស់​ទាប​ បើ​មិន​ដូច្នេះ​ទេ​​​ប្រាកដ​ជា​វីវរ​មិន​ខាន។

Selena ​សម្ដែង​នា​ពេល​កន្លង​មក

​ឧបទ្ទវហេតុ​រអិល​ធ្លាក់​ពី​លើ​ឆាក​នោះ​កើត​ឡើង​នៅ​ពេល​ដែល​អតីត​មិត្ត​ស្រី​របស់​ Justin Biebers ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង Fairfax ​របស់​ Virgnia ​កាល​ពី​ថ្ងៃ​ទី ១០ ​តុលា​កន្លង​ទៅ​ថ្មីៗ នេះ។ ​នេះ​អាច​មក​ពី ​Selena ​ពាក់​ស្បែកជើង​កែង​ចោទ​ខ្ពស់​ពេក ​និង​​​រាំ​លោត​ចុះ​ឡើង​​ខ្លាំង​មិន​បាន​មើល​ឆាក​ខាង​មុខ​ផង​ទើប​ធ្វើ​ឲ្យ​ជ្រុល​រអិល​ធ្លាក់​ឆាក​បែប​នេះ​ទៅ។ ​​ទោះ​ជា​យ៉ាង​ណា ​ភ្លាម​ៗ​តារា​វ័យ ២១ ​ឆ្នាំ​បាន​ព្យាយាម​សម្រួល​ស្ថានការណ៍ ​ងើប​មក​​ចាប់​ដៃ​ Fan​ និង​ឡើង​ទៅ​លើ​ឆាក​វិញ​រាំ​កន្ត្រាក់​បន្ត​​តាម​បទ​ “Slow Down” ​កុំ​ឲ្យ​ខ្មាស​គេ​ពេក។ ​

អាន៖ បទ​ចម្រៀង “Heartbreaker” របស់​ Justin Bieber ​អាច​​បន្ទន់​ចិត្ត​ Selena?

​ចង់​ដឹង​យ៉ាង​ណា ​សូម​មើល​វីដេអូ​សម្ដែង​របស់​នាង​ខាងក្រោម៖