នៅព្រឹកថ្ងៃទី ២១ តុលា នេះ លោក មាស ចាន់ណា ជំនួយការគ្រូបង្វឹកក្រុមណាហ្គាខប និង លោក Sam Schweingruber គ្រូបង្វឹកបង្គោលរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននាំគ្នាចេញទៅសិក្សាវគ្គ AFC Football Instructor Course ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅប្រទេសសិង្ហបុរី រយៈពេលជាង ១០ ថ្ងៃ។
លោក មាស ចាន់ណា(ឆ្វេង) និង លោក Sam Schweingruber (ស្ដាំ)
តាមលោក មាស ចាន់ណា ប្រសិនបើអ្នកទាំង ២ ជាប់ក្នុងវគ្គសិក្សា និង ធ្វើតេស្តនេះ នឹងក្លាយជាគ្រូឧទ្ទេសរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី។ វគ្គនេះនឹងចាប់ដំណើរការរហូតដល់ថ្ងៃទី ១ ខែ វិច្ឆិកា ២០១៣ ខាងមុខ ដោយមានសិក្ខាកាមចំនួន ២ នាក់មកពីតាមប្រទេសនីមួយៗ ក្នុងតំបន់។
លោក មាស ចាន់ណា នៅមិនទាន់ទុកចិត្តខ្លួនឯងរឿងភាសាអង់គ្លេស ខណៈឯរឿងបច្ចេកទេសលើទីលានជឿជាក់ខ្លួនឯង ថាមិនមានបញ្ហាចោទទេ។ ចំណែកលោក Sam Schweingruber ក៏ទំនងនឹងធ្វើល្អ ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា។
អត្ថបទពាក់ព័ន្ធ៖ មាស ចាន់ណា ជាធនធានមិនគួរមើលរំលងក្នុងវិស័យបាល់ទាត់ខ្មែរ
កាលពីឆ្នាំ ២០១២ កន្លងទៅបុរសទាំង ២ ខាងលើបានបញ្ចប់វគ្គសិក្សាគ្រូបង្វឹកកម្រិត AFC A License ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិ (ភូមិចែងម៉ែង)៕
អត្ថបទ៖ ម៉ឺន រស្មី
0 comments:
Post a Comment