Cristiano Ronaldo បាន​បង្ហាញ​រូបភាព​ស្បែក​ជើង​ថ្មី​របស់​ខ្លួន​​តាម​បណ្ដាញ​សង្គម Twitter ដែល​មាន​ Followers ជាង​២០លាន​នាក់​របស់​ខ្លួន។

រូបខាង​​ស្ដាំ​ជា​រូប Ronaldo បង្ហោះ​លើ Twitter

កីឡាករ​ល្បី​វ័យ​២៨ឆ្នាំ​របស់​ក្លិប​យក្ស​អេស្ប៉ាញ​​ Real Madrid រូប​នេះ ក៏​បាន​បង្ហាញ​រូបភាព​ផ្សេង​ទៀត​មួយ​ចំនួន​ទាក់ទង​នឹង​ស្បែក​ជើង Nike Mercurial galaxy ឬ Mercurial IX នេះ​ផង​ដែរ មុន​ពេល​បន្ថែម​វីដេអូ​ខ្លី​មួយ​ទៀត​ក្នុង Instagram ដែល​បង្ហាញ​ពេល​ខ្លួន​បើក​ប្រអប់​ស្បែក​ជើង​នេះ។

ក្រៅ​ពី​បង្ហាញ​ស្បែក​ជើង កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ក៏​បាន​សួរ​សំណួរ​សាមញ្ញ​យ៉ា​ងខ្លី​​អម​ជាមួយ​ដែរ​ថា៖ “តើ​អ្នក​គិត​ម៉េច​ដែរ ចំពោះ​ស្បែក​ជើង Mercurial ថ្មី​របស់​ខ្ញុំ​ពី NikeFootball នេះ?”

បើ​យោង​តាម​លោក Denis Dekovic អ្នក​ឆ្នៃ​ម៉ូដ​ស្បែក​ជើង​​ឲ្យ Ronaldo ​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​លោក​ឆ្នៃ​ម៉ូដ​ Galaxy នេះ គឺ​ដោយ​សារ​តែ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ CR7 ដែល​មនុស្ស​លើ​ភព​ផែនដី​ពិបាក​នឹង​ធ្វើ​បាន។

អតីត​កីឡាករ​ក្លិប​បិសាច​ក្រហម​រូប​នេះ នឹង​ប្រើ​ប្រាស់​ស្បែក​ជើង​ថ្មី​នេះ​​ជា​លើក​ដំបូង​ នៅ​ក្នុង​ជំនួប El Clasico ទល់​នឹង Barcelona ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ៕

ចុច​ត្រង់​នេះដើម្បី​មើល​វីដេអូ​ដែល Ronaldo បង្ហោះ​លើ Instagram។