ការ​ចាប់​ពូល​ដែល​ទើប​បញ្ចប់​​ឃើញ​ថា U23 ​កម្ពុជា នៅ​ពូល B ​ជាមួយ U23 ឡាវ និង U23 ម៉ាឡេស៊ី​ ខណៈ​ពូល​ A ​មាន​ក្រុម U22 វៀតណាម, U22 មីយ៉ាន់ម៉ា ​និង​ U23 ​ថៃ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ BIDC Cup 2013​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២​ដល់​ទី​១០​វិច្ឆិកា​ខាង​មុខ។ ​ថ្ងៃ​​បើក​ការ​ប្រកួត​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ខណៈ​ប្រកួត​នៅ​​រាល់​ថ្ងៃ​​​បន្ត​បន្ទាប់​នឹង​ផ្សាយ​​ផ្ទាល់​តាម​ទូរទស្សន៍ MyTv។សំបុត្រ​​ចូល​ទស្សនា​តម្លៃ ២​ពាន់​រៀល និង​ ៤​ពាន់​រៀល ដែល​នឹង​ដាក់​លក់​នៅ​​ច្រក​ចូល​ទស្សនា​កន្លែង​មាន​ដំបូល​​។

ដោយ​​ឡែក​​ប្រាក់​រង្វាន់​​ក្រុម​ជើង​ឯក​​ក្នុង​ពាន​អន្តរជាតិ​មួយ​នេះ​នឹង​ទទួល​​បាន ២​ម៉ឺន ដុល្លារ​ ស្រប​ពេល​ដែល​ក្រុម​ជើង​ឯក​រង​​បាន​​មួយ​ម៉ឺន​ដុល្លារ​អាមេរិក៕ សូម​រង់ចាំ​​កម្មវិធី​ប្រកួត​បន្ត​ទៀត…

រាយការណ៍៖ ម៉ឺន រស្មី​