ប្រិយមិត្ត​ ជា​ច្រើន​បាន​ទៅ​​​ទស្សនា​​និង​ថត​រូប​​​​ទុក​​ជា​អនុស្សាវរីយ៍​ ​ជា​មួយ​ ​​កីឡាករ​កូន​ខ្មែរ​-អាល្លឺម៉ង់​ Chhunly Pagenburg​ ​ ​ខណៈ​​ អ្នក​ខ្លះ​​ទៀត​​ មិនបាន​​​ទៅ​ព្រោះ​នៅ​ឆ្ងាយ។ ថ្វី​​បើ​​ Chhunly ​ ​​ថា​ទីលាន​ ពិបាក​លេង​បន្តិច​​​ក្នុង​ការ​គ្រប់គ្រង​បាល់​ ប៉ុន្តែ​រូប​គេ​​រីករាយ​​ខ្លាំង​ណាស់​ ​​ដែល​មក​លេង​ឲ្យ​កម្ពុជា និង​ ជា​ពិសេស​បាន​ជួប​អ្នក​គាំទ្រ​ ​ដោយ​មាន​អ្នក​ខ្លះ​​កាន់​​រូប​​ថត​ដែល​​គេ​​​លេង​កាល​នៅ​ អាល្លឺម៉ង់​ទៅ​​បង្ហាញ​ដល់​ទីលាន។  ​Chhunly  ជា​អ្នក​បោះ​បាល់​ (Assist) ឲ្យ​ ទុំ​ សារ៉ាយ ​ស៊ុត​បញ្ចូល​ទី​ ភ្នំពេញក្រោន។ ទោះ​យ៉ាង​ ណា​ ជម្រើស​ជាតិ​ U23 ចាញ់ ភ្នំពេញក្រោន​ ១-២​ ក្នុង​ការ​​ប្រកួត​កម្ដៅ​សាច់​ដុំ។យើងខ្ញុំសូម​បង្ហាញ​វីដេអូក្លីប​​រយៈ​ពេល​ ១ នាទី​ ៣៤​​វិនាទី​ ជូន​​ប្រិយមិត្ត​ទស្សនា​​ដូច​ខាង​ក្រោម។

អត្ថបទ​ពាក់ព័ន្ធ​ នឹង ​Chhuly មាន​ដូច​ខាង​ក្រោម៖


Chhunly ​មិន​អាច​​លេង​នៅស៊ីហ្គេម​និង BIDC Cup ​ទេ​តែ​ចាំ​ដល់ Suzuki Cup

ហេតុ​អ្វី Chhunly អវត្តមាន​កាល​២​ឆ្នាំ​មុន​ ប៉ុន្តែ​ទើប​បង្ហាញ​វត្តមាន​នៅ​ពេល​នេះ?

បើ​ចង់ជួប​​ និង​ថតរូប​ជាមួយ​ Chhunly ព្រឹក​ស្អែក​កុំ​ភ្លេច​ទៅ​ស្តាត​!​

ហេ៎ ​ប្រិយមិត្ត​! មាន​ដឹង​​អត់​ថា​ ​​​កូន​ខ្មែរ​​-អាល្លឺម៉ង់​ Chhunly Pagenburg មក​លេង​ឲ្យ​ជម្រើស​ជាតិ

វីដេអូ ​កូន​ខ្មែរ​​-អាល្លឺម៉ង់​ ស៊ុត​ហែតទ្រីក កាល​ថ្ងៃ​អាទិត្យ

សូម​ទស្សនា​វីដេអូ​​ដូច​​ខាង​ក្រោម៖