ប្រិយមិត្ត​ចាំ​មិន​ភ្លេច​ទេ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​ FIFA World Cup 1998 ដែល​មាន់គក​បារាំង​បាន​គ្រង​តំណែង​ជើង​ឯក​បាល់ទាត់​ពិភពលោក ក្រោយ​បំបាក់​ក្រុម​សំាប៉ា​ប្រេស៊ីល​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ងាក​មក​មើល​រូបភាព​ដែលយើងខ្ញុំចង់​បង្ហាញ​នេះ​គឺ​គ្រាន់​តែ​ចង់​រំលឹក​ពី​អ្នក​ចាំ​ទី​ដៃ​ស្អិត Fabien Alain Barthez ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេងក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​បារាំង បន្ទាប់​ពី​បាន​រួម​ចំណែក​ជួយ​ឲ្យ​បារាំង​អាច​​គ្រង​ពាន​ជើង​ឯក​បាល់​ទាត់​ពិភពលោក​ជា​លើក​ដំបូង។

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ម្តង​ៗ ប្រិយមិត្ត​នឹង​បាន​ឃើញ​ពី​សកម្មភាព​ចាប់​បាល់​ដ៏​អស្ចារ្យ​របស់ Barthez នៅ​ពេល​រង​ការ​វាយ​លុក និងពេល​ដែល​គូ​សត្រូវ​ព្យាយាម​ស៊ុត​គ្រាប់​បាល់​បុក​សំណាញ់​ទី​របស់​ខ្លួន។ យ៉ាង​ណា បច្ចុប្បន្ន​អតីត​អ្នក​ចាំ​ទី​ប្រវត្តិសាស្រ្ត​នេះ​បាន​បោះបង់​អាជីព បន្ទាប់​ពី​ស្វែង​រក​ភាព​ជោគជ័យ​សម្រាប់​ប្រទេស​បារាំង និង​ក្លិប​អាជីព​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប។

សូមមើល​វីដេអូ​អនុស្សាវរីយ៍​របស់ Bartez នៅ​ជំនួប​រវាង​ប្រេស៊ីល​ និង​បារាំង​ពានរង្វាន់បាត់ទាត់​ពិភពលោក​ឆ្នាំ 1998 ដែល​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ក្លាយ​ជា​ជើង​ឯក។