វីដេអូ​​​​ឯកសារ​ 3D ​មួយ​ ដែល​មាន​រយៈ​ពេល​​ជាង ៤​ នាទី ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ជា​ច្រើន​នាក់​ ចែក​ចាយ​តៗ​គ្នា​។ ​​នោះ​គឺ​សកម្មភាព​របស់​បុព្វបុរស​ខ្មែរ​យើង​ កសាង​ប្រាសាទ​អង្គរ​វត្ត​ ដែល​តំណាង​ឲ្យ​ភាព​រុង​រឿង​នៃ​អាណាចក្រ​ខ្មែរ​នា​សម័យ​កាល​នោះ។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​នៅ​លើ​ Facebook របស់​ខ្លួន​ថា៖ “ខ្មែរ​ពិត​ជា​អស្ចារ្យ​មែន​គ្មាន​ពីរ​លើ​លោក​”។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ម្នាក់​ផ្សេង​ទៀត​​បាន​សរសេរ​ថា​៖ “ខ្ញុំ​ស្រឡាញ់​អង្គរ​ អង្គរ​ជា​ដួង​ព្រលឹង​របស់​ជាតិ​ ខ្មែរ​នា​សម័យ​នោះ​ពិត​ជា​កំពូល​ស្ថាបត្យកម្ម​មែន​​”។

“ខ្ញុំ​ស្រឡាញ់​សម័យ​អង្គរ​ ព្រោះ​សម័យ​អង្គរ​​នោះ​​​រុង​រឿង ខ្ញុំ​ចង់​ឲ្យ​សម័យ​នេះ​ដូច​សម័យ​អង្គរ​​”។​ នេះ​បើ​តាម​សំណេរ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត។​ ​ចុះ​អ្នក​យល់​យ៉ាង​ណា​ដែរ​?