Breaking News
Loading...
Saturday, October 5, 2013

ឃុំ​ខ្លួន​យុវជន​២​នាក់​ពី​បទ​រំលោភ​បូក​ក្មេង​ស្រី​ម្នាក់​អាយុ​១៥ឆ្នាំ


ប្រភព៖ postkhmer

ភ្នំពេញៈ ចៅក្រម​ស៊ើប​សួរ នៃ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក ថ្ងៃ​ទី ២ តុលា​នេះ បាន​សម្រេច​ឃុំ​ខ្លួន​យុវជន ២ នាក់​ពី​បទ​«រំលោភ​សេព​សន្ទវៈ​បូក» និង​ បាន​បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ឃុំ​ខ្លួន ជា​បណ្តោះ​អាសន្ន នៅ​ឯ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់​ចាំ ការ​ស៊ើប​អង្កេត​បន្ថែម និង សវនាការ​នា​ពេល​អនាគត។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ទាំង ២ នាក់​ខាង​លើនេះ​ គឺ​មាន ឈ្មោះ ១-​នឿន ខេង ហៅ​វណ្ណា អាយុ​ ២១ ​ឆ្នាំ មាន​ស្រុ​ក​កំណើត​ នៅ​ភូមិ​ពាម​ក្រស្នា ឃុំ​ពាម​ក្រស្នា​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​ និង​ ទី២-​ឈ្មោះ​ប្រាក់ ធីម អាយុ​ ១៧​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​កោះ​វែក ឃុំ​បឹង​សាឡាងខាង​ត្បូង​​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​។ ពូកគេ​ត្រូវ​បាន​ឃាត់​ខ្លួន ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សេព​សន្ទវៈ ទៅ​លើ​ក្មេង​ស្រី​ម្នាក់​អាយុ​ ១៥ ​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត កាល​ពី​វេលា​ម៉ោង ​៧ និង​ ៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ កញ្ញា ២០១៣ ក្នុង​គុម្ពោធ​ព្រៃ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ចំណែកឯ ​ក្មេង​ស្រី​រង​គ្រោះ ខាង​លើ​នេះ មានឈ្មោះ ស.ជ.ណ ​អាយុ​ ១៥ ​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កើត​ហេតុ​ខាង​លើ។

2

ជនសង្ស័យទាំងពីរនាក់។ រូបថត ប៊ុត រស្មីគង្គា

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved