វិដេអូ៖ កាប៉ាល់ជ្រមុជទឹក របស់អីតាលី ភ្លាត់ស្នៀត បុកធ្លាយចេញ តាមក្រោមដី
តាមប្រភពសារពត៌មាន ដេលីម៉ល បានអោយដឹងថា កាប៉ាល់ជ្រមុជទឹក របស់អីតាលីមួយបានភ្លាត់ស្នៀត បុកធ្លាយចេញតាមក្រោមដីមកវិញ នៅក្នុងចំនុច ផ្លូវ Via dei Mercanti ក្បែរកណ្តាលទីក្រុងចាស់។ ជាមួយគ្នានេះផងដែរ ក៍មានកងទ័ពជើងទឹក ចេញពីកប៉ាល់នោះ ដោយមានក្រុមពន្លត់អគ្គិភ័យ នៅជុំវិញកន្លែងកើត បូករួមទាំង មានរថយន្តមួយគ្រឿងត្រូវរងការខូចខាត ដោយសារតែ កាប៉ាល់ជ្រមុជទឹកនោះ បុកធ្លាយមកប៉ះរថយន្ត។ ប្រភពពត៌មានដដែលបានបន្តអោយដឹងទៀតថា មានមនុស្សជាច្រើនបានឈររោមមើល ហេតុការណ៍ យ៉ាងចំឡែក ហើយមិនគួរអោយជឿនោះ ជាមួយនិងការ បិទផ្លូវមិនអោយប្រជាជន ចូលទៅក្នុងកន្លែងកើតហេតុឡើយ។ តែជាចុងក្រោយ ការពិតវាគ្រាន់តែជា ការថតពាណិជ្ជកម្ម ដែលមានចំណងជើងថា Protect Your Life តែប៉ុននោះ៕
0 comments:
Post a Comment