Breaking News
Loading...
Saturday, October 5, 2013

ឃុំខ្លួនរំលោភអស់ កន្លះខែទើបអស់ចិត្ត


ឥណ្ឌា៖ ករណីរំលោភថ្មីមួយបានកើតឡើងនៅ ក្នុងខេត្ត Surat ប្រទេសឥណ្ឌា ធ្វើអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមការរាយការណ៍ របស់ភ្នាក់ងារ សារពត៌មាន សូហា បានអោយដឹងថា ស្ត្រីវ័យ ១៩ឆ្នាំដែលទើប តែរៀបការបាន ២ខែត្រូវបាន មនុស្សមួយក្រុមដែលមានគ្នា ៤នាក់ឃុំខ្លួនរំលោភ អស់រយៈពេលកន្លះខែ យ៉ាងព្រៃផ្សៃ។ តាមការបញ្ជាក់របស់ ជនរងគ្រោះបានអោយដឹងទៀតថា ក្រុមគ្រួសាររបស់ប្តីនាង បានទៅស្រុកកំណើត ដោយទុកអោយ នាងនៅចាំផ្ទះម្នាក់ឯង ប៉ុន្តែនាងត្រូវបាន មនុស្ស មួយក្រុម មានគ្នា៤នាក់ ចាប់យកទៅឃុំខ្លួន រួចហើយពួកគេរំលោភនាង ម្នាក់ម្តងៗ អស់រយៈពេល ១៥ថ្ងៃទើបពួកគេអស់ចិត្ត។ ពេលដែលនាងរត់ចេញ ពីការឃុំខ្លួន នោះរួច នាងក៍បានទៅប្តឹងប៉ូលីសដើម្បីចាប់ខ្លួនពួកគេ ហើយពេលនេះប៉ូលីសបាន ស្គាល់ឈ្មោះជនសង្ស័យទាំង៤នាក់ នោះអស់ហើយ ដោយពួកគេមាន ឈ្មោះថា Dharmendra, Jitendra, Ashish និង Rahul។ ពេលនេះពួកគេកំពុងត្រូវបាន ប៉ូលីសតាមរកចាប់ខ្លួនជាបន្តបន្ទាប់៕

rape-1363196869872-1380623793517

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved