Breaking News
Loading...
Saturday, October 5, 2013

សំណង់​ដែកថែប ផ្លូវ​រថភ្លើង​លើ​អាកាស ឆ្លងកាត់​ជ្រលង​ភ្នំ បឹងបួ ទន្លេ និង​​ព្រៃ​ព្រឹ​ក្សា ដ៏​​អស្ចារ្យ​​នៅ​​ប្រ​ទេស​​ភូមា​


ប្រទេស​ភូមា ៖ សមិទ្ធ​ផល​​នៃ​​សំ​ណង់ ផ្លូវ​​ដែក​​​រថ​ភ្លើង​​លើ​​អា​កាស ដែល​​គេ​​តែង​​ហៅ​ថា ហ្គូ​តេ​ក ត្រូវ​បាន​​របប​​អា​ណា​និ​គម អង់​គ្លេស បន្សល់​ទុក​​ឲ្យ​​ប្រ​ទេស​​ភូ​មា ហើយ​​សំ​ណង់​​ដែក ផ្លូវ​​រថ​ភ្លើង​​លើ​​អា​កាស​​ឆ្លង​កាត់ តំ​បន់​​ជ្រ​លង​​ភ្នំ បឹង​បួទ​ន្លេ និង​​ព្រៃ​ព្រឹ​ក្សា ហ្គូ​​តេ​ក មាន​ទីតាំង​ស្ថិតនៅ​តំបន់ ណា​ង​គី​យ៉ូ​ ភាគកណ្តាល​​ប្រទេសភូមា។​

ក្រុម​អ្នកជំនាញ ផ្នែក​សំណង់​បាន​ឲ្យ​ដឹងថា វា​គឺជា​សំណង់​មាន​លក្ខណៈ ដ៏​អស្ចារ្យ​មួយ​របស់ ប្រទេស​ភូមា ដែល​បាន​សង់​ឡើង ដោយ​ក្រុម​វិស្វករ ក្នុង​របប​អាណានិគម អង់គ្លេស តាំងពីដើម​សតវត្សរ៍ ទី​២០​។ វា​ក៏​ជា​សំណង់​ផ្លូវ​រថភ្លើង ដែល​ខ្ពស់​ជាងគេ​បំផុត នៅ​ប្រទេស ភូមា បាន​សាងសង់​ចប់​ជា​ស្ថាពរ នា​ឆ្នាំ ១៩៩០ និង​ជា​សំណង់​ផ្លូវ មាន​រាង​ជា​ជើងសេះ​ធំ ជាងគេ​លើ​លោក​។​

ផ្លូវ​រថភ្លើង​លើ​អាកាស ហ្គូ​តេ​ក នេះ​ស្ថិតនៅ​ចំ​កណ្តាល ប្រទេស​មាន​ចម្ងាយ​ប្រហែលជា ១០០ គីឡូម៉ែត្រ​។ សំណង់ ផ្លូវ​អាយ​ស្ម័យ​យាន​នេះ ត្រូវបាន​ប្រទេស អង់គ្លេស សាងសង់ឡើង ចង់បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការរីកដុះដាល នៃ​របប​អាណានិគម របស់ខ្លួន​។ ទ្រង់ទ្រាយ​នៃ​សំណង់ ត្រូវបាន​យក​ដែកថែប មាន​គុណភាព​ខ្ពស់​ពី បរទេស​មក សាងសង់​។ ផ្លូវ​រថភ្លើង​លើ​អាកាស សង់​អំពី​ដែក​នេះ មាន​ប្រវែង ៦៨៩ ម៉ែត្រ​ហើយ តាំងពីដើម​ដល់​ចប់ មាន​បន្ទាយ​ប៉ម​ចំនួន ១៥ កន្លែង​។​

 

​គេ​ហាក់ដូចជា ទទួលបាន​ទិន្នន័យ ចម្រូងចម្រាស​គ្នា បន្តិច​ដោយមាន ប្រភព​មួយចំនួនធំ បាន​និយាយថា ផ្លូវដែក​ខាងលើនេះ ទំនង​ជាមាន​កម្ពស់ ២៥០ ម៉ែត្រ​។ តែ​តាម​ប្រភព​ពិត បាន​ឲ្យ​ដឹង​ចំពោះ​ចំណុច​ខ្ពស់​ជាងគេ នៃ​កំពូល​បន្ទាយ​ប៉ម នៃ​សំណង់ ដែក​ផ្លូវ​រថភ្លើង​លើ​អាកាស នោះ​ខ្ពស់បំផុត​តែ ១២០ ម៉ែត្រ​ទេ​។ ផ្លូវ​រថភ្លើង​ឆ្លងកាត់​តំបន់​ជ្រលង​ភ្នំ ហ្គូ​តេ​ក នេះ​ក៏​ទទួលបាន​នូវ កំណត់ត្រា​ផ្នែក​សំណង់ ផ្លូវដែក​ខ្ពស់​ជាងគេ​លើ ពិភពលោក កាលពី​សម័យ​នោះ​៕

Wat 031011 Wat 031012

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved