តើអ្នកគួរកក់សក់ញឹកញាប់ប៉ុណ្ណាដែរ?
ទោះបីជាវាអាស្រ័យទៅតាមសក់ជាច្រើនប្រភេទក៏ដោយ ក៏ការកក់សក់រាល់ថ្ងៃគឺជាកំហុសដ៏ធំមួយដែរ។ ការកក់សក់ប្រហែលហាក់បីដូចជារឿងមួយធម្មតាៗទេ ប៉ុន្តែមានមនុស្សជាច្រើនបានធ្វើវាដោយកំហុស ហើយក៏អាចបង្កការរលាកដល់ស្បែកក្បាល, អង្គែរ, និងបញ្ហាស្បែកក្បាលផ្សេងៗទៀតដែរ។
ចូរចាប់ផ្តើមជាមួយនឹងអ្វីដែលធ្វើអោយសក់អ្នកគគ្រេច ។អ្នកគួរតែបន្ទោសដល់ក្រពេញ Sebaceous ព្រោះក្រពេញនេះជាអ្នកបញ្ចេញសារធាតុខ្លាញ់ដែលគេហៅថា សេបូម ដើម្បីផ្តល់ភាពរំអិលដល់ស្បែក និងសក់។
គោលការណ៍ជាមូលដ្ឋានចំពោះអ្នកមានសក់ក្រាស និងសក់រួចអង្កាញ់ៗ គួរតែកក់សក់អោយបានពី ២ដងក្នុងមួយសប្តាហ៍ ជាមួយនឹងសាប៊ូកក់សក់ និងទឹកសាប៊ូកក់សក់អោយទន់ដែលផ្តល់សំណើមដល់សក់ និងមិនធ្វើអោយសរសៃសក់ឆាប់ស្ងួត។
សម្រាប់សក់រួញអង្កាញ់ល្មមៗអ្នកអាចប្រើសាប៊ូកក់សក់ជារៀងរាល់ពីរបីថ្ងៃម្តងបាន។ បើសិនជាអ្នកមានសក់ស្លូត និងរួញអង្កាញ់តិចតួច យកល្អគួរតែកក់សក់ពីថ្ងៃម្តងទើបជាការល្អ។ ការដែលសក់មានជាតិប្រេងច្រើន វាមិនមែនជារឿងល្អឡើយ ដូច្នេះគួរតែសម្អាតវាជាមួយនឹងសាប៊ូកក់សក់អោយទន់ដែលមានជាតិសំណើមល្អៗ។
មនុស្សគ្រប់គ្នាដែលមានសក់ធម្មតា គួរតែកក់សក់ ពីបីទៅបួនដងក្នុងមួយសប្តាហ៍ ប៉ុន្តែអ្នកអាចកក់សក់ច្រើនជាធម្មតាបាននៅរដូវក្តៅ ព្រោះនៅរដូវនេះសក់មានជាតិប្រេងច្រើន ប៉ុន្តែចូរចាំថា ត្រូវផ្អាកការកក់សក់អោយបានយ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍៕
0 comments:
Post a Comment