រថយន្តកូរ៉េដឹកបន្លែនិងដូងធ្ងន់ពេកយោគបោកក្រឡាប់របួសធ្ងន់៤នាក់
ខេត្តព្រៃវែង៖ រថយន្តកូរ៉េចំណុះ១,៥តោនដឹក បន្លែនិងដូងធ្ងន់ពេក បណ្តាលឲ្យយោគបោកក្រឡាប់ខ្ទាតមនុស្ស ៤នាក់របួសធ្ងន់សន្លប់ និងបន្លែរាយប៉ាយពេញផ្លូវ ។
ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង៦ព្រឹកថ្ងៃទី០៦ តុលា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសិង្ហ ឃុំកំពង់សិង្ហ ស្រុកព្រះស្តេច ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបាន ស្រង់សម្តីអ្នកបើកបរឈ្មោះ ជា នាង អាយុ៤៣ឆ្នាំឲ្យដឹងថា រថយន្តខាងលើដឹកបន្លែនិងផ្លែដូងពីភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ក្នុងគោលដៅទៅលក់នៅផ្សារកអណ្តើក លុះមកដល់ចំណុចកើតហេតុដោយសាររថយន្ត ដឹកធ្ងន់ពេកបានយោគបោកក្រឡាប់តែម្តង ។
អ្នករបួសទំាង៤នាក់(ប្រុសម្នាក់) មានឈ្មោះ ច្រឹក ចរិយា អាយុ២១ឆ្នាំ មានផ្ទៃពោះ៣ខែ និងឈ្មោះ ហុង សាវ៉េត អាយុ៤២ឆ្នាំ របួសដាច់ប្រអប់ដៃឆ្វេងដល់ឆ្អឹង ។ ចំណែកអ្នករបួសធ្ងន់ពីរនាក់ទៀតកំពុង សន្លប់មិនទាន់ស្គាល់អត្តសញ្ញាណ ។
អ្នករបួសធ្ងន់ទំាង៤នាក់រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចស្ទូច អូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់សិង្ហ ៕
0 comments:
Post a Comment