Breaking News
Loading...
Monday, October 14, 2013

ស្រី​​ស្នេហ៍​​ជា​​អ្នក​​​បញ្ជា ​​​ឱ្យ​​​​សង្សារ​សម្លាប់​​​ប្រ​ពន្ធ​​ខ្លួន​ឯង ដើម្បី​​បាន​​សោយ​សុខ​​លើ​​គំនរ​​ទ្រព្យ​


​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​បាន​បង្ហា​ញ​​មុខ ឃា​តករ​​ចិត្ត​​ឆៅ ដែល​​ស​ម្លាប់​​ប្រ​ពន្ធ​​ខ្លួន​ឯង រួម​ទាំង​​កូន​​ក្នុង​​ផ្ទៃ ព្រោះ​តែ​​ចង់​យក​​ស្រី​​ស្នេហ៍ ដែល​​ទើប​​ស្គាល់​គ្នា​​ថ្មី​ថ្មោង មក​​ធ្វើ​ជា​​ប្រ​ពន្ធ​​ពេញ​មុខ និង​​អាច​​រស់​នៅ​​សោយ​សុខ លើ​គំនរ​ទ្រព្យសម្បត្តិ ប៉ុន្តែ​តាមរយៈ​ការសាកសួរ យ៉ាង​យកចិត្តទុកដាក់ សមត្ថកិច្ច​បាន​រកឃើញ​ថា ឃាតករ​ពិតប្រាកដ គឺ​នារី​ជា​ស្រី​ស្នេហ៍ របស់​ស្វាមី​ស្ត្រី​រងគ្រោះ ។​

 

​ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ស៊ឺ លូ​ហេង​សុង អាយុ ៣២ ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ៊ួ​រ លី​ជូរ អាយុ ៣៤ ឆ្នាំ ដែល​ត្រូវបាន​អាក សម្លាប់​ក្នុងផ្ទះ​របស់ខ្លួន ខណៈ​នាង​មាន​ផ្ទៃពោះ ៣ ខែ កំពុង​ដេក​ជាមួយ កូនប្រុស​អាយុ មួយឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

 

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ជា​គូស្នេហ៍​ថ្មោងថ្មី​នឹង​គ្នា និង​ម្នាក់​ជា​ប្តី​ស្ត្រី​រងគ្រោះ ដែល​បាន​រៀប​គម្រោង ផែនការ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ដើម្បី​បានរួម​រស់​ជាមួយ​ស្ត្រី​ថ្មី ជា​ប្តី​ប្រពន្ធ​ដោយ​ពេញមុខ​។ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា នារី​ឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ដែលជា​ស្រី​ស្នេហ៍ គឺជា​អ្នកបញ្ជា​ឱ្យ​បុរស​ជា​សង្សារ​នោះ  សម្លាប់​ប្រពន្ធ​របស់ខ្លួន ដើម្បី​បានរួម​រស់ នៅលើផ្ទះ​ជាមួយគ្នា សោយសុខ ក្នុង​គំនរ​ទ្រព្យសម្បត្តិ​។​

ឃាតកម្ម​អារ​.​ក​សម្លាប់​ស្ត្រី​ម្នាក់ នៅលើផ្ទះ​ក្នុង​បន្ទប់​ដំណេក នៅ​ភូមិ​ដើម មាក់ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ គេ​ពុំ​អាច​ស្មាន​ដល់​ថា ជនដៃដល់ គឺជា​ប្តី​របស់​នាង​ឡើយ ព្រោះតែ​ប្តី​កំណាច​បែកឆ្វេង ចង់បាន​ប្រពន្ធ​ថ្មី ដែលជា​ស្រី​ស្នេហ៍​របស់ខ្លួន ។ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ហែ​ទៅ​បញ្ចុះ នៅ​ទីលាន​បញ្ចុះសព ក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៣ ខែតុលា គឺជា​ពេលវេលា ដែល​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​ឃាត​កដៃ​ឆៅ មក​បង្ហាញ​មុខជា​សាធារណៈ​៕

Wat 141010

 

Wat 14106 Wat 14109

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved