Breaking News
Loading...
Thursday, October 31, 2013

ប្រជា​ពល​រដ្ឋ​ឡោម​ព័ន្ធ​ចាប់​បាន​ចោរ​លួច​គាស់​ផ្ទះ​​​ម្នាក់​វាយ​​ប៊ិះ​​ស្លាប់​សល់​តែ​ដង្ហើម​ចង្រិត​


រាជធានីភ្នំពេញ ៖ ចោរលួចគាស់ផ្ទះម្នាក់ត្រូវបាន ក្រុមប្រជាពលរដ្ឋឡោមព័ន្ធចាប់បានវាយឡើង ទ្រោមខ្លួនស្ទើរស្លាប់ស្ទើររស់ ខណៈដែលកំពុងធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋម្នាក់ ដើម្បីលួចទ្រព្យសម្បត្តិ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣យប់ រំលងអាធ្រាត្រចូលថ្ងៃទី៣១ តុលា ២០១៣ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ វៀង ក្វាន់ថាន់ ជាជនជាតិវៀតណាម អាយុ ២៣ឆ្នាំ ទីលំនៅមិនពីតប្រាកដ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់យប់ពួក គាត់តែងតែបាត់សម្ភារ ដូចជា ម៉ូតូ កង់ ចាន ឆ្នាំង ខោអាវ ស្បែកជើង។ល។ ទើបពួកគាត់បានសហការគ្នាដាក់ វេនយាមម្នាក់ម្តងរាល់យប់ ដើម្បីចាំឃ្លាំមើលចោរចូល មកលួចទៀត លុះដល់យប់ថ្ងៃកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋជាក់ស្តែងតែម្តង ក៏ធ្វើការឡោមព័ន្ធចាប់បាន។

ក្រោយចាប់បានចោរលួចគាស់ផ្ទះ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកនាំខ្លួនយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved