Breaking News
Loading...
Thursday, October 31, 2013

ក្មេង​ស្រី​អាយុ​ ៥ឆ្នាំ​ម្នាក់​ ឆក់​ឆ្នាំង​បាយ​អគ្គិស​នី​ស្លាប់​បាត់​បង់​ជីវិត​


ខេត្តរតនគិរី ៖ ក្មេងស្រីអាយុ ៥ឆ្នាំ ម្នាក់ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ខណៈដែលឪពុកម្តាយជាប់រវល់ទៅធ្វើការ ហើយនាងឃ្លានបាយ ក៏ទៅតោងឆ្នាំងបាយអគ្គិសនីដែលមានជាប់ឌុយភ្លើង បណ្តាលឲ្យឆក់ស្លាប់ត្រូវបានអ្នកជិតខាងមកប្រទះឃើញ កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៣០ តុលា ២០១៣ នៅក្នុងផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។

តាមសម្តីបងស្រី អាយុ ១០ឆ្នាំ បានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ជា វិច្ឆិកាលីហ្សា អាយុ ៥ឆ្នាំ ពេលព្រឹកថ្ងៃកើតហេតុ ឪពុកម្តាយពួកគេបានទៅធ្វើការអស់ ចំណែកនាងបានដួសបាយយកទៅហូបជាមួយ អ្នកជិតខាងដោយទុកប្អូនស្រីឲ្យនៅផ្ទះម្នាក់ឯង លុះក្រោយមក មានអ្នកជិតខាងម្នាក់ដើរទៅផ្ទះនាង ហើយបានស្រែកហៅប្អូនស្រី តែពុំឮការឆ្លើយតបមកវិញ ស្រ្តីម្នាក់នោះ ក៏អើតមើលក្នុងផ្ទះ ស្រាប់តែឃើញប្អូនស្រីរបស់នាង ឆក់ជាប់ឆ្នាំងបាយស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ អ្នកភូមិបានទំនាក់ទំនងទៅ ឪពុកម្តាយក្មេងស្រីរងគ្រោះ និងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved