វីតាមីន B មានសារៈសំខាន់សម្រាប់សុខភាពស្ត្រី
វីតាមីន B ទាំងអស់សុទ្ធតែមានសារៈសំខាន់ចំពោះសុខភាពស្ត្រី។ ទោះបីជាយ៉ាងណាក៏ដោយ វីតាមីនបីដូចជា B6, B12 និង Folic Acid គឺជារបស់ពិសេសតែម្តង។ វីតាមីន ទាំងនេះមានសារៈសំខាន់ចំពោះមុខងារខួរក្បាល, បង្កើតគ្រាប់ឈាមក្រហម និងសាងសង់ DNA។
លើសពីនេះទៅទៀត បើសិនជាអ្នកមានផ្ទៃពោះ ការប្រើវីតាមីន B ប្រភេទ Folic Acid អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺខូចបំពង់សរសៃប្រសាទ (ជំងឺពកខួរឆ្អឹងខ្នង) បាន។ ទម្លាប់ញ៉ាំអាហារតិចៗ, ញៀនស្រា, ជក់បារី និងការប្រើថ្នាំពន្យាកំណើតសុទ្ធតែធ្វើអោយចំនួនវីតាមីន Folic Acid ក្នុងឈាមចុះទាបទាំងអស់។
វីតាមីន B6
វីតាមីនប្រភេទនេះមានឈ្មោះមួយទៀតហៅថា Pyridoxine។ វាមានតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ និងមុខងាររបស់ខួរក្បាល។ ការកង្វះវីតាមីន B6 អាចធ្វើអោយកង្វះគ្រាប់ឈាមក្រហមបាន។ ទោះបីជាមនុស្សចាស់ៗមួយចំនួនមានកម្រិតវីតាមីន B6 ទាបក៏ដោយ ក៏ការកង្វះវីតាមីននេះកម្រិតនឹងជួបប្រទះខ្លាំងណាស់។ វីតាមីន B6គឺជាវីតាមីនរលាយក្នុងទឹកដែលអាចទៅជាពុលបានបើសិនជាប្រើប្រាស់ក្នុងកម្រិតខ្ពស់។ ដូច្នេះការញ៉ាំអាហារសម្បូរវីតាមីន B6 ច្រើនតែជាជម្រើសដ៏ល្អបំផុត។ អ្នកអាចទទួលវីតាមីន B6បានតាមរយៈការទទួលទានផ្លែបឺ, ផ្លែចេក, សណ្តែក, គ្រាប់ធញ្ញជាតិ, សាច់ ឬសាច់បក្សី។
វីតាមីន B12
វីតាមីននេះមិនខុសគ្នានឹងវីតាមីន Bផ្សេងៗទៀតឡើយ គឺមានសារៈសំខាន់ក្នុងការរំលាយអាហារ, ការបំបែកកោសិការធម្មតា, និងសំយោគប្រូតេអ៊ីន។ ជំងឺស្លេកស្លាំង ឬកង្វះគ្រាប់ឈាមក្រហមគឺជាផលវិបាកដែលកើតឡើងជាញឹកញាប់បំផុតនៃជំងឺកង្វះវីតាមីន B12។ មនុស្សគ្រប់វ័យដែលញ៉ាំអាហារបួសសុទ្ធតែប្រឈមនឹងការកង្វះវីតាមីន B12 ទាំងអស់ប៉ុន្តែពួកគេនឹងល្អមកវិញពេលប្រើថ្នាំបំប៉នវីតាមីន B12។ កម្រិតវីតាមីន B12 អាចវាស់ដឹងតាមរយៈការធ្វើតេស្តឈាម។
បើសិនជាអ្នកមានអាយុលើសពី ៥០ឆ្នាំ វាប្រហែលជាពិបាកក្នុងការបឺតស្រូបវីតាមីន B12 ហើយដោយសារតែការប្រែប្រួលក្នុងក្រពះ។ អ្នកប្រហែលជាត្រូវការចាក់ថ្នាំវីតាមីន B12 ជារៀងរាល់បីខែម្តងទៀតផង។ អាហារដែលមានវីតាមីន B12 មានដូចជា ហ្វ្រូមាត, ស៊ុត, ត្រី, សាច់, ទឹកដោះគោ និងយ៉ាអួ។
វីតាមីន Folic Acid ឬ Folate
វីតាមីនប្រភេទនេះមានសារៈសំខាន់ក្នុងការរីកលូតលាស់របស់ប្រព័ន្ធសរសៃប្រសាទកណ្តាល។ ជីវជាតិដ៏សំខាន់មួយនេះក៏ជួយបង្កើត DNA និង RNA ផងដែរ។ វាជួយបង្ការការប្រែប្រួល DNA ដែលអាចបង្កជាជំងឺមហារីកបាន។ មនុស្សពេញវ័យ និងកូនក្មេងត្រូវការ Folate ដើម្បីបង្កើតទៅជាកោសិការគ្រាប់ឈាមក្រហមធម្មតា និងបង្ការជំងឺខ្វះគ្រាប់ឈាមក្រហម។
ការកង្វះវីតាមីន Folate លើស្ត្រីដែលមានផ្ទពោះធ្វើអោយកូនកើតមកខូចបំពង់សរសៃប្រសាទ (ពកឆ្អឹងខ្នង)។ ដោយសារតែការប្រឈមមុខបែបនេះ ម្ហូបជាច្រើនដូចជា នំបុ័ង និងការញ៉ាំគ្រាប់ធញ្ញាតិនៅពេលព្រឹក អាចទទួលបានវីតាមីន Folic Acid ដែរ។ វីតាមីន Folate មាននៅក្នុងបន្លែដូចជា ស្ពៃបៃត និងបន្លែពណ៌បៃតង, ផ្លែឈើជូរៗ, ស្ត្របបឺរី, សណ្តែក, ស៊ុត និងសាច់គ្រឿងក្នុងដូចជាថ្លើមជាដើម៕
0 comments:
Post a Comment