ភេសជ្ជៈមានជាតិស្កច្រើន ធ្វើឲ្យប៉ះពាល់ដល់អ្វីខ្លះទៅ?
ស្ថាប័នសុខភាពធំៗមួយចំនួន នៅប្រទេសអូស្ត្រាលី បានជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាពីផលប៉ះពាល់ពីការបរិភោគភេសជ្ជៈដែលមានជាតិស្ករ។វេទិកានេះសហការរៀបចំឡើងដោយក្រុមប្រឹក្សាជំងឺមហារីក ស្ថាប័នជំងឺទឹកនោមផ្អែមអូស្ត្រាលី និងមូលនិធិជំងឺបេះដូង។
ស្ថាប័នទាំងនេះចង់ឲ្យមានការដាក់កំហិតក្នុងការផ្សាយពាណិជ្ជកម្ម និងលក់ភេសជ្ជៈដែលមានជាតិស្ករដល់កុមារ ដោយកាត់បន្ថយការដាក់លក់នៅតាមសាលារៀន និងការស៊ើបអង្កេតពីលទ្ធភាពក្នុងការយកពន្ធជាដើមព្រោះវាធ្វើឲ្យកើតជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
តំណាង មកពីក្រុមប្រឹក្សាជំងឺមហារីកបានលើកឡើងថាការអាចរកបាននូវ ភេសជ្ជៈទាំងនោះនៅគ្រប់ទីកន្លែងគឺជាបញ្ហាចម្បងមួយ៕
ប្រភពពី៖ khmer79
0 comments:
Post a Comment