​ខ្សែ​បម្រើ​អន្តរជាតិ​ជប៉ុន​ Shinji Kagawa ​អាច​ទទួល​បាន​ឱកាស​ចូល​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​ Manchester United ​ក្នុង​ជំនួប​​សន្សំ​ពិន្ទុ​ UEFA Champions Leageu ​ពូល​ A ​ទល់​នឹង Bayer Leverkusen ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​ បន្ទាប់​ពី​គេ​ឃើញ​កីឡាករ​រូប​នេះ​ស្ថិត​ក្នុង​ចំណោម​មិត្ត​រួម​ក្រុម​​ដទៃ​ទៀត​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​​ម្សិលមិញ​។​

​អត្ថបទ​៖ Kagawa​ ឆ្ងល់​ថា​ហេតុ​អី Moyes អត់​ដាក់​ឱ្យ​លេង​?

កីឡាករ​ដែល​លោក Sir Alex Ferguson ទិញ​មក​​ពី Borussia Dortmund ក្នុង​តម្លៃ​១៧​លាន​ផោន​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១២ មិន​ដែល​បាន​ចូល​លេង​​ឱ្យ​ក្រុម​បិសាច​ក្រហម​ម្ដង​ណា​ឡើយ​តាំង​ពី​ក្រោយ​​ជ័យជម្នះ​ Community Shield ​លើ​ Wigan ​ខែ​មុន​មក​ម្ល៉េះ​។​

ប៉ុន្តែ​​ក្នុង​ជំនួប​​ទល់​នឹង​ក្រុម​មក​ពី​អាល្លឺម៉ង់​យប់​នេះ​ ដែល​ជា​​ការ​ដឹក​នាំ​លើក​ទី​១​របស់​លោក​ David Moyes ​ក្នុង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​នៅ Old Trafford ​កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​ទំនង​ជា​បាន​ចូល​លេង​។​

​អត្ថបទ​Kagawa មិន​ចេញ​ពី Man Utd ទៅ Dortmund វិញ​ទេ

ផ្ទុយ​ទៅ​វិញ​ កីឡាករ​ដែល​​គេ​អត់​ឃើញ​​មក​ហ្វឹកហាត់​ម្សិលមិញ​មាន ខ្សែ​ប្រយុទ្ធ Danny Welbeck (ឈឺ​ជង្គង់) និង​ខ្សែ​ការពារ​ Phil Jones ​(ឈឺ​ក​ជើង)​ ខណៈ​ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ​ Adnan Januzaj មិន​ត្រូវ​បាន​លោក Moyes បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​លេង​យប់​នេះ​ឡើយ​។​

ការ​ប្រកួត​រវាង​ Man Utd និង Leverkusen នេះ​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​​លើ​ទូរទស្សន៍​ហង្សមាស​៕​

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
​​​ប្រភព​៖ eurosports, រូបថត​៖ foxsportsasia​