Breaking News
Loading...
Wednesday, September 18, 2013

ចោរជំនាញម្នាក់ លួចសត្វឆ្មាអ្នកជិតខាង និងបន្លំលក់ជាសាច់ចៀមទៅវិញ


បុរសម្នាក់ដែលជាអ្នករស់នៅក្នុង Zhengzhou នៃខេត្ដ Henan ត្រូវបានជាប់ចោទពី បទលួចឆ្មាអ្នកជិតខាង និងយកសាច់ឆ្មារ ទាំងនោះ ទៅលក់ឲ្យភោជនីយ៍ដ្ឋាននៅក្នុងតំបន់ ដែលបន្លំថាជាសាច់ចៀម។

តាមសារព័ត៌មានរបស់អាយហ្វាង បានឲ្យដឹងថា  បុរសនេះត្រូវបានចាប់ខ្លួន ក្រោយពីមានពាក្យបណ្ដឹងជាច្រើនរបស់ ប្រជាពលរដ្ឋ ដែលជាមួយគ្នានោះ ប៉ូលីសបានប្រទះឃើញ បាវ ចំនួន៣ ដែលចងភ្ជាប់ជាមួយនឹងម៉ូតូ ដែលមានសត្វឆ្មាជាង ២០នៅក្នុងនោះ។ តាមការសួរចំលើយ បានបង្ហាញឲ្យឃើញថា បុរសនេះដាក់សត្វចាប នៅក្នុងទ្រុង ដើម្បីធ្វើជានុយឲ្យសត្វឆ្មា ទាំងនោះ ចូលក្នុងទ្រុង ហើយប្រសិនជាឆ្មានោះចូលនៅក្នុងទ្រុងភ្លាម នោះទ្រុងនោះនឹងបិទជិតតែម្ដង។ បន្ថែមពីនេះ ក្រោយពីចាប់បានឆ្មាទាំងអស់នោះហើយ បុរសនេះនឹងពន្លះយកសាច់ រួចទៅត្រាំនៅក្នុងទឹកនោមចៀម និងប្រេង មុននឹងលក់វាចេញទៅ ភោជនីយ៍ដ្ឋាន ដែលទទួលបានតម្លៃដូចជាតម្លៃបោះដុំនោះ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលយកសាច់ឆ្មា បន្លំជាសាច់ចៀមនោះ? តើមានភ្ញៀវប៉ុន្មាននាក់ហើយ ដែលបរិភោគសាច់ចៀមនេះ ដែលការពិតជាសាច់ឆ្មានោះ?សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved