កំពូល Smartphone ជំនាន់​ថ្មី​ទី ៧ របស់ Apple ​គឺ​ iPhone 5S ក្រោយ​ពី​ត្រូវ​បាន​លាតត្រដាង​ឃើញ​ថា បណ្ដា​សាធារណៈ​ជន​មិន​ថា ​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ចំណែក​ឯ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​សុទ្ធ​តែ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ណាស់​ដែរ។

កត្តា​ដែល​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​លើ iPhone 5S គឺ​ស្ថិត​នៅ​ត្រង់​បច្ចេកវិទ្យា​ទំនើបៗ​ចុង​ក្រោយ លើ Processor ថ្មី M7 Motion លឿន​ជាង iPhone 5 ២ដង, iOS 7 ដែល​រូបរាង​យ៉ាង​ស្រស់​ស្អាត, បច្ចេកវិទ្យា​កាមេរ៉ា, នៅ​មាន​បន្ថែម​ពណ៌​មាស​មួយ​ទៀត​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​មិន​តិច​ទេ។

iPhone 5S (ឆ្វេង)                                                                           Galaxy Note 3 (ស្ដាំ)

ទន្ទឹម​នោះ​ក៏​មាន​វត្តមាន ផលិតផល​ចេញ​ថ្មី​ពី Samsung ដ៏​ល្បី​រន្ទឺ​មួយ​ដែរ​នោះ​គឺ Galaxy Note 3 ដែល​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មិន​ចាញ់ iPhone 5S ​ឡើយ។ រីឯ​ល្បឿន​ដំណើរការ​ទៀតសោត​ ក៏​មិន​ធម្មតា​ដែរ គឺ​បាន​បំពាក់ CPU ល្បឿន​ដល់​ទៅ 2.3GHz ជា​មួយ RAM ទំហំ​ដល់​ទៅ 3GB។ ចុះ​បើ​សុទ្ធ​តែ​ខ្លាំង​ប៉ះ​ខ្លាំង​អីចឹង តើ​ប្រិយមិត្ត​បាន​សម្រេច​ចិត្ត​មួយ​ណា​ ជា​ជម្រើស​ទុក​ប្រើ​ផ្ទាល់​ខ្លួន​ហើយ​ឬ​នៅ?

ប្រហែល​មាន​ការ​ពិបាក​សម្រេច​ចិត្ត​បន្តិច​ហើយ តែ​មិន​អី​ទេ នៅ​ទំព័រ​នេះយើងខ្ញុំនឹង​ធ្វើ​ការ​ប្រៀបធៀប​ពី​លក្ខណៈ​សម្បត្តិ​​លម្អិត​របស់​កំពូល​ផលិតផល​ទាំង​ពីរ​នេះ​ជូន​ដល់​ប្រិយមិត្ត​ឱ្យ​បាន​ដឹង ដែល​មាន​ជា​តារាង​ដូច​ខាង​ក្រោម៖

លក្ខណៈ​សម្បត្តិ

iPhone 5S

Galaxy Note 3

អេក្រង់ ៤អ៊ីញ​ប្រភេទ LED-backlit IPS LCD touchscreen ,៧អ៊ីញ​ប្រភេទ Super AMOLED touchscreen
បច្ចេកវិទ្យា​ការពារ​អេក្រង់ Corning Gorilla Glass និង oleophobic coating គ្មាន
Resolution 1136 x640px 1920 x1080px
ដង់ស៊ីតេ​ភិចហ្សែល 326ppi 386px
កាមេរ៉ា​ក្រោយ 8MP ថត​រូប​បាន (3264 x2448x) វីដេអូ​បាន 1080p@30fps និង 720p@120fps 13MP ថត​រូប​បាន (4128 x3096px) វីដេអូ​បាន 2160p@30fps និង 1080p@60fps
កាមេរ៉ា​មុខ 1.2MP ថត​វីដេអូ​បាន 720p@30fps 2MP ថត​វីដេអូ​បាន 1080p@fps
បច្ចេកវិទ្យា​កាមេរ៉ា - dual-LED (True Tone) flash

- ថត​វីដេអូ HD video និង​រូបភាព​ដំណាលគ្នា

- geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​បាន​ដោយ​ប្រើ GPS

- auto focus

- touch focus

- face detection

- advanced video stabilization សម្រាប់​ទប់​លំនឹង​រូប និង​វីដេអូ​ខណៈ​មាន​លំញ័រ

- HDR Panorama ​ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ

- HDR Photo បង្កើន​គុណភាព​រូប​ច្បាស់​ល្អ

- Dual Shot

- ថត​វីដេអូ HD video និង រូបភាព​ដំណាលគ្នា

- geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​បាន​ដោយ​ប្រើ GPS

- auto focus

- touch focus

- face and smile detection

- image stabilization៖ សម្រាប់​ទប់​លំនឹង​រូប និង​វីដេអូ​ខណៈ​មាន​លំញ័រ

- panorama៖ ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ

- HDR បង្កើន​គុណភាព​រូប​ច្បាស់​ល្អ

ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 Android OS v4.3 (Jelly Bean)
ប្រព័ន្ធ​បណ្ដាញ 2G/3G/4G 2G/3G/4G
CPU Dual-core ល្បឿន 1.7GHz Quad-core ល្បឿន 2.3GHz Krait 400 (N9005)/Quad-core ល្បឿន 1.9GHz Cortex-A15 & quad-core ល្បឿន 1.3GHz Cortex-A7 (N9000)
chipset Apple A7 Qualcomm Snapdragon 800 (N9005)/ Exynos 5 Octa 5420 (N9000)
RAM 1GB 3GB
Memory មាស៊ីន 16GB/32GB/64GB 32GB/64GB
រន្ធ​បន្ថែម Memory ក្រៅ គ្មាន MicroSD បាន​ដល់ 64GB
វិមាត្រ (xទទxកម្រាស់) 123.8 x58.6 x7.6mm 151.2 x 79.2 x 8.3 mm
ទម្ងន់ ១១២ក្រាម ១៦៨ក្រាម
ពណ៌ ស ខ្មៅ និង​ពណ៌​មាស ខ្មៅ ស និង​ផ្កាឈូក
ប្រភេទ​ស៊ីមកាត Nano-SIM Micro-SIM
តំណ​ភ្ជាប់ Wi-Fi 802.11 a/b/g/n, dual-band, Wi-Fi hotspot, Bluetooth v4.0, USB v2.0 Wi-Fi 802.11 a/b/g/n, dual-band, DLNA, Wi-Fi Direct, Wi-Fi hotspot, Bluetooth v4.0, Infrared Port, microUSB v3.0
NFC គ្មាន មាន
ថ្ម Li-Po 1570mAh ជាប់​នឹង​ម៉ាស៊ីន Li-Ion 3200mAh
មុខងារ​ផ្សេងៗ - គ្មាន​សំឡេង​រំខាន​ពេល​សន្ទនា​ទូរសព្ទ

- AirDrop សម្រាប់​ចែកចាយ​ឯកសារ

- Siri សម្រាប់​បញ្ជា​កម្មវិធី ឬ​សកម្មភាព​ផ្សេងៗ

- សេវាកម្ម iCloud

- កម្មវិធី iBooks អាន​ឯកសារ PDF បាន

- គ្មាន​សំឡេង​រំខាន​ពេល​សន្ទនា​ទូរសព្ទ

- Dropbox ទំហំ 50GB

- S-voice សម្រាប់​បញ្ជា​កម្មវិធី ឬ​សកម្មភាព​ផ្សេងៗ

- Air gestures

- Document editor សម្រាប់​កែ​ឯកសារ (Word, Excel, PowerPoint និង PDF)

កាលបរិច្ឆេទ​ប្រកាស ខែ​កញ្ញា ឆ្នាំ២០១៣ ខែ​កញ្ញា ឆ្នាំ២០១៣
កាលបរិច្ឆេទ​ចេញ​លក់ ខែ​កញ្ញា ឆ្នាំ២០១៣ ខែ​កញ្ញា ឆ្នាំ២០១៣
តម្លៃ​ប្រហាក់ប្រហែល (16GB/32GB/64GB) $860 -$990 – $1120

យ៉ាងម៉េច​ហើយ​បន្ទាប់​ពី​បាន​ឃើញ​លក្ខណៈ​សម្បត្តិ​លំអិត​រៀងៗ​ខ្លួន​រវាង iPhone 5S និង Galaxy Note 3 រួច តើ​ប្រិយមិត្ត​បាន​កំណត់​គោលដៅ​នឹង​ទិញ​ប្រើ​ហើយ​ឬ​នៅ?

iPhone 5S

Galaxy Note 3